លោក Devid Moyes បានបោះបង់ចោលការប្រជែងយកកីឡាករ ១រូប របស់ក្រុមតោខៀវ Chelsea

//s9.kh1.co/bd/bd34dbca97cbdb8d493defb1d32d980067aeb93c.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Devid Moyes បានបោះបង់ចោលការប្រណាំងប្រជែងយកកីឡាករម្នាក់

អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមញញួរយក្ស Westham គឺ លោក Devid Moyes បានធ្វើការបោះបង់ចោលនៅការប្រណាំងប្រជែងយកកីឡាករម្នាក់របស់ក្រុមតោខៀវ Chelsea គឺ កីឡាករ​ Tammy Abraham​​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Devid Moyes 
លោក Devid Moyes 
កីឡាករ​ Tammy Abraham
កីឡាករ​ Tammy Abraham

លោក David Moyes គ្រូបង្វឹកក្រុម West Ham បាននិយាយថាខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea កីឡាករ Tammy Abraham នឹងមានតម្លៃថ្លៃពេកសម្រាប់ក្លិប Westham ក្នុងការទិញក្នុងតម្លៃខ្លួនដែលត្រូវបានគេរាយការណ៍ថាមានចំនួន ៤០​លានផោន ស្មើនឹង ៥៥ លានដុល្លារអាមេរិក។ ​គាត់បានបន្តទៀតថា​ យើងមិនមានលុយនោះទេ យើងក៏មិនអាចមានលទ្ធភាពដែរក្នុងការទិញខ្សែប្រយុទ្ធម្នាក់ក្នុងតម្លៃខ្ពស់នោះទេ។ 

កីឡាករ​ Tammy Abraham
កីឡាករ​ Tammy Abraham
កីឡាករ​ Tammy Abraham
កីឡាករ​ Tammy Abraham

គួរបញ្ជាក់ផងដែរថា កីឡាករ Tammy Abraham ត្រូវបានក្លាយជាគោលដៅមួយយ៉ាងសំខាន់របស់ក្លិបកំពូលៗជាច្រើននៃក្របខណ្ឌ English Premier League នាពេលបច្ចុប្បន្ន ខណៈពេលដែលរូបគេមិនពេញចិត្តនឹងក្រុមតោខៀវ Chelsea ក្រោយមិនសូវបានបង្ហាញខ្លួនញឹកញាប់ចាប់តាំងពីការចូលកាន់តំណែងរបស់គ្រូបង្វឹកថ្មី ក៏ប៉ុន្តែក្រុមដែលចាប់អារម្មណ៏លើកីឡាកររូបនេះអាចនឹងដកខ្លួន បើសិនជាក្រុម Chelsea ធ្វើការបដិសេធលើសំណើរបស់ពួកគេ​៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T