Courtois៖ ខ្ញុំចង់ឈ្នះពានមួយនេះជាមួយ Real Madrid

//s9.kh1.co/47/47ba6b22d80d03787b3eaf6cdad80b3b28b3bf57.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Courtois៖ ខ្ញុំចង់ឈ្នះពានមួយនេះជាមួយ Real Madrid

បរទេស៖ អ្នកចាំទីដៃស្អិតរបស់អធិរាជស Real Madrid កីឡាករ Thibaut Courtois បាននិយាយប្រាប់ទូរទស្សន៍របស់បារាំងថា ក្តីស្រមៃដ៏ធំបំផុតរបស់គេគឺឈ្នះពានរង្វាន់ UEFA Champion League ជាមួយ Real Madrid នៅក្នុងរដូវកាលនេះតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបគេបាននិយាយថា​ គេពិតជាមានអារម្មណ៍ថា ពេលវេលាកាន់តែយូរដែលគេនៅជាមួយក្លឹប គេកាន់តែមានសារៈសំខាន់នៅក្នុងក្រុមនិងទទួលបានការគោរពពីអ្នកទាំងពួង។ គេក៏បាននិយាយដែរថា គេមិនធ្លាប់រំពឹងសោះឡើយថាបានលេងឲ្យ Real Madrid ដែលជាក្លឹបធំមួយហើយគេក៏បន្តដែរថា វាប្រៀបដូចជាសុបិន។ កីឡាករកម្ពស់ខ្ពស់រូបនេះបាននិយាយដែរថា ដើម្បីតបស្នងក្លឹបគេត្រូវតែឈ្នះ Champion League ក្នុងរូវកាលនេះ ។ 

កីឡាករ Thibaut Courtois
កីឡាករ Thibaut Courtois

គួរបញ្ជាក់ផងដែរថា ពេលនេះ Real Madrid កំពុងតែស្ថិតនៅក្នុងវគ្គបួនក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champion League ហើយត្រូវតតាំងនឹង Chelsea ក្នុងជើងទីពីរនៃពានរង្វាន់នេះនៅថ្ងៃទី ៦ ខែឧសភាផងដែរ៕

កីឡាករ Thibaut Courtois
កីឡាករ Thibaut Courtois
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T