អង់គ្លេស៖ គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុម Tottenham Hotspur លោក Ryan Mason គឺលោកមានបំណងចង់រារាំងដំណើរចាកចេញរបស់កីឡាករ Gareth Bale ខណៈលោកទទូចចង់ឱ្យខ្សែប្រយុទ្ធរូបនេះស្នាក់នៅបន្តរហូតហួសរដូវកាល ២០២០-២០២១ នេះ ក្នុងនោះលោកបានមានប្រសាន៍ថា “ការពិភាក្សាម្តងទៀតសម្រាប់រដូវកាលនេះគឺបានធ្វើរួចរាល់ហើយ”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការអធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីការប្រកួតទល់នឹង Sheffield United កាលពីយប់មិញ Bale រកគ្រាប់បាល់បាន ៣ គ្រាប់ម្នាក់ឯង ស្របពេលដែល Spurs បានទទួលជ័យជម្នះយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ហើយនេះជាលើកទី ១ ហើយរាប់ចាប់តាំងពីឆ្នាំ ២០១២ មក ដែល Bale រកបានគ្រាប់បាល់ ៣ គ្រាប់ដូច្នេះនៅ Premier League។

មូលហេតុដែល Bale ត្រូវបានបានក្លិប Real Madrid ដាក់ឱ្យក្រុមមាន់ខ្នាយមាសខ្ចីជើងកាលពីឆ្នាំមុន គឺដោយសារតែទម្រង់លេងរបស់គាត់ត្រូវបានគេមើលឃើញថាហាក់ធ្លាក់ជើងខ្លាំង, ប៉ុន្តែផ្ទុយមកវិញតាមការបញ្ជាក់របស់លោក Mason បានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ វែលន៍រូបនេះគាត់មិនមានបាត់បង់សមត្ថភាពទៅណាឡើយ។

ក្រោយចប់ការប្រកួត លោក Mason បានថ្លែងប្រាប់គេហទំព័រ Sky Sports យ៉ាងដូច្នេះថា៖
ខ្ញុំធ្លាប់បាននិយាយជាច្រើនដងហើយ Gareth Bale គឺមិនបានបាត់បង់សមត្ថភាពដើមរបស់គេទៅណាឡើយ ទីបញ្ចប់គេអាចរកគ្រាប់បាល់បានដល់ ៣ គ្រាប់ក្នុងមួយប្រកួត ហើយបានបង្ហាញទម្រង់លេងល្អឥតខ្ចោះទៀតផង។ គាត់ជាកីឡាករលំដាប់ពិភពលោក- គាត់បានធ្វើរឿងអស្ចារ្យជាច្រើននារយៈពេលច្រើនឆ្នាំកន្លងមកនេះ។ ជាពិសេសយប់នេះ យើងបានឃើញពីទម្រង់លេងដ៏ប៉ិនប្រសព្វរបស់គាត់។ អ្នកច្បាស់ជាទទួលបានអារម្មណ៍ទុកចិត្តហើយ បន្ទាប់ពីគាត់នឹងទទួលបានឱកាសម្តងទៀត។ ខ្ញុំគិតថា Bale គួរតែស្នាក់នៅបន្ត ដូច្នេះយើងបានពិភាក្សាគ្នាម្តងទៀតនៅរដូវកាលនេះរួចរាល់ហើយ។ អទិភាពរបស់យើងគឺការប្រកួតបន្ទាប់ទៀត៕

ប្រភព៖ Goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload