គំនិតល្អ! បើទិញ Sancho មិនបាន Man Utd គ្រោងទិញកីឡាករឆ្នើមរបស់ Bayern Munich រូបនេះវិញ

//s9.kh1.co/04/04e82b088534544766d63aabee420970d6144a72.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Manchester United ពិចារណាដាក់សំណើរទៅកាន់ Kingsley Coman

អឺរ៉ុប៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ ថា នឹងពិចារណាក្នុងការចុះហត្ថលេខានាំយកកីឡាករ Kingsley Coman របស់ Bayern Munich វិញប្រសិនបើក្រុមបរាជ័យក្នុងការទិញកីឡាករ Jadon Sancho

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jadon Sancho និង Kingsley Coman
កីឡាករ Jadon Sancho និង Kingsley Coman

ជាការពិតណាស់ Sancho ដែលមានវ័យ២១ឆ្នាំ គឺ ជាគោលដៅចម្បងគេដែលអ្នកចាត់ការក្រុម លោក Ole Gunnar Soskjaer ចង់បានបំផុត​ ប៉ុន្តែជាលទ្ធផល គឺ​ ពួកគេបរាជ័យក្នុងការនាំយកកីឡាករសញ្ជាតិអង់គ្លេសខាងលើមកកាន់កីឡដ្ឋាន Old Trafford កាលពីមុនចាប់ផ្តើមរដូវកាលដោយសារ Borussia Dortmund ទាមទារប្រាក់តម្លៃខ្លួនដល់ទៅ១០០លានផោន (១៣៨លានដុល្លារ)។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

លោក Solskjaer តែងតែមានគោលដៅក្នុងការចង់បានកីឡាករប្រយុទ្ធស្លាបដែលមានគុណភាពម្នាក់មករួមក្រុមជាពិសេស គឺ Sancho។ យ៉ាងណាក្តី តាមរបាយការណ៍នៅប្រទេសអាល្លឺម៉ង់បានលើកឡើងថា Man Utd នឹងងាកមកចាប់អារម្មណ៍លើ Coman វិញប្រសិនបើការពិភាក្សាជាមួយ Dortmund ទទួលបានបរាជ័យជាថ្មីម្តងទៀត

កីឡាករ Kingsley Coman
កីឡាករ Kingsley Coman

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T