Na-Eun ក្រុម A Pink ចុះកុងត្រាផ្តាច់មុខជាមួយ YG Entertainment ក្នុងនាមជាតារាសម្តែង

//s9.kh1.co/02/02612539669ca61fbd55309edb45535545627e5e.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Na-Eun បានចុះកុងត្រាជាផ្លូវការជាមួយផលិតកម្មYG ហើយ។

កូរ៉េខាងត្បូង៖ បន្ទាប់ពីមានការប្រកាសថាសមាជិក Na-Eun ក្រុមចម្រៀងនារី A Pink បានចាកចេញពីផលិតកម្ម Play M Entertainment ហើយកំពុងពិភាក្សាជាមួយផលិតកម្ម YG Entertainment នោះផលិតកម្មយក្សមួយនេះបានបញ្ជាក់ថាតារាស្រីរូបនេះ នឹងចូលរួមជាមួយពួកគេពិតប្រាកដមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ  ផលិតកម្ម YG Entertainment ក៏បានចេញសចក្តីប្រកាសថ្លែងការណ៍មួយផងដែរ ដោយលើកឡើហដូច្នេះថា៖

ពួកយើងពិតជារីករាយ Na-Eun ដែលមានទេពកោសល្យពហុជំនាញ ចូលរួមក្នុងទីភ្នាក់ងាររបស់យើង។ យើងនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ Na-Eun នៅពេលដែលនាងស្ថិតនៅក្នុងពេលវេលាដ៏សំខាន់មួយនៅក្នុងអាជីពរបស់នាង ដែលកំពុងចាប់ផ្តើមក្នុងនាមជាតារាសម្តែង។

 YG Entertainment

គួររំលឹកផងដែរថា Na-Eun គឺជាសមាជិកនៃក្រុម A Pink ចាប់តាំងពីពួកគេបានបង្ហាញខ្លួននៅឆ្នាំ ២០១១ ហើយរូបនាង ក៏បានចូលរួមក្នុងការសម្តែងភាគយន្តជាច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១៧ ប្អូនស្រីរបស់ Na-Eun ឈ្មោះ Son Sae Eun បានចុះកុងត្រាជាមួយ YG Sports ដូច្នេដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

 Na-Eun
 Na-Eun
 Na-Eun
 Na-Eun
 Naeun Na-Eun
 Naeun Na-Eun
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T