កីឡាករម្នាក់របស់ Inter​ មិនមានគម្រោងក្នុងការចាកចេញនៅឡើយទេ

//s9.kh1.co/fa/fa423ab99949456dc5c63a09b783a8ca3f42b0f6.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កីឡាករម្នាក់របស់ Inter​ មិនមានគម្រោងក្នុងការចាកចេញនៅឡើយទេ

អុីតាលី៖ កីឡាករម្នាក់របស់ក្រុម Inter Milan​ មិនមានគម្រោងក្នុងការចាកចេញពីក្លិបនៅឡើយទេដែលកីឡាករម្នាក់នោះគឺ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku
  ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku
  លោក  Fabrizio Romano
  លោក  Fabrizio Romano

យោងតាមសម្តីរបស់លោក Fabrizio Romano​ បានប្រាប់ឱ្យដឹងថា Romelu Lukaku មិនមានគម្រោងចាកចេញពី Inter Milan នៅរដូវក្តៅនេះទេបន្ទាប់ពីការឈ្នះពានរង្វាន់ Serie A​ ជាមួយក្លិប។​ ខ្សែប្រយុទ្ធរូបនេះបានប្រាប់ទូរទស្សន៍ Sky Sport កាលពីថ្ងៃអាទិត្យថា "គាត់ពិតជាមានមោទនភាពណាស់ដែលបានក្លាយជាកីឡាកររបស់ក្លិប Inter Milan " ហើយលោក Romano បាននិយាយថាកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះនឹងនៅជាបន្តទៀតរហូតដល់រដូវកាលក្រោយចំពេលដែលមានការចាប់អារម្មណ៍ពីក្លិបមួយចំនួននៅតំបន់អឺរ៉ុប។

 ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku
 ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku
 ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku
 ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku

គួររម្លឹកផងដែរថា កីឡាកររូបនេះបានចាកចេញពីទឹកដី Old Trafford​ របស់ក្រុមបិសាចក្រហម Mancester United នៅក្នុងឆ្នាំ២០១៩ ដោយបានបន្តអាជីពរបស់ខ្លួននៅទឹកដីនៃប្រទេសអុីតាលី ពោលគឺរូបគាត់ធ្វើបានយ៉ាងល្អក្នុងការលេងឧ្យក្លិប Inter Milan ដោយបានស៊ុតបញ្ជូលទីចំនួន ៤៤គ្រាប់ក្នុងការប្រកួតចំនួន៦៩ ប្រកួត ហើយរូបគេជាចំណែកមួយយ៉ាងសំខាន់ដែលបានជួយឱ្យក្លិបនេះទទួលបានពានអុីតាលី Serie A​​​ នារដូវកាលនេះ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T