ក្រុម Juventus ធ្លាប់ជាក្រុមដែលគ្មានគូប្រជែងនៅ Serie A មុនពេលមាន Ronaldo ប៉ុន្តែពេលនេះផ្ទុយស្រឡះ

//s9.kh1.co/df/df7d0d4fd4940eda60257206713ea83f075f8990.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុម Juventus ធ្លាប់ជាក្រុមដែលគ្មានគូប្រជែងនៅ Serie A មុនពេលមាន Ronaldo ប៉ុន្តែពេលនេះផ្ទុយស្រឡះ

អុីតាលី៖ ក្រុមសេះបង្កង់ Juventus ធ្លាប់ជាក្រុមខ្លាំងគ្មានគូប្រជែងនៅ Serie A. ដែលបានឈ្នះជើងឯក ៧ សម័យជាប់គ្នា ស្ថិតនៅលំដាប់កំពូលក្នុងបាល់ទាត់របស់អ៊ីតាលី។ ក្រុម Juventus ក៏បានដាក់គោលដៅឱ្យខ្ពស់ជាងមុននៅឆ្នាំ ២០១៨ នៅពេលដែលពួកគេបាននាំយក Cristiano Ronaldo មកទឹកដីអុីតាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ចាប់តាំងពីពេលនោះមក អ្វីៗមិនបានដំណើរការដូចការគ្រោងទុកទេ។ ទោះបីជាកីឡាករសញ្ជាតិព័រទុយហ្កាល់បានជួយក្រុមអុីតាលីមួយនេះឱ្យឈ្នះពានរង្វាន់ Serie A ចំនួនពីរលើកក៏ដោយ ក៏ពួកគេបានត្រឹមឈរលេខរៀងទី ៧ នៅក្នុងបាល់ទាត់អឺរ៉ុប ហើយនៅរដូវកាលនេះ ក្រុម Juventus បានបាត់បង់តំណែងជើងឯកក្នុងស្រុកជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១១ ។

Cristiano Ronaldo
Cristiano Ronaldo

គ្រប់គ្នាបានចោលក្រសែភ្នែកទៅលើម្ចាស់ពានរង្វាន់ Ballon d'Or ៥ សម័យ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ គាត់មិនអាចរកគ្រាប់បាល់បាននៅប៉ុន្មានសប្តាហ៍នេះ ហើយត្រូវបានគេមិនពេញចិត្តយ៉ាងខ្លាំងនៅចុងបញ្ចប់នៃការប្រកួតដែលគាត់បានបរាជ័យក្នុងការរកគ្រាប់បាល់ សូម្បីតែនៅពេលដែល Juventus ឈ្នះក៏ដោយ។

Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ រឿងនេះមិនអាចស្ដីបន្ទោសទៅលើ Ronaldo បានទេ ប៉ុន្តែការពិតគឺថា ក្រុម Juventus គឺជាក្រុមមួយដែលល្អប្រសើរជាងនេះ មុនពេលពួកគេទទួលបាន Ronaldo ហើយថែមទាំងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ចំនួន ២ លើកក្នុងរយៈពេល ៣ ឆ្នាំរវាងឆ្នាំ ២០១៥ និង ២០១៧ ៕​

Cristiano Ronaldo
Cristiano Ronaldo
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T