Bale និយាយដូចម្ដេច បន្ទាប់ពីស៊ុត Hat-trick យប់មិញ?

//s9.kh1.co/30/30d7d5c9f04cd02447f2d04b5d6c590aa9fcb172.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Bale និយាយដូចម្ដេចបន្ទាប់ពីស៊ុត Hat-trick យប់មិញ?

បរទេស៖ កាលពីរាត្រីយប់មិញកីឡាករសញ្ជាតិវែល Gareth Bale បានបង្ហាញនូវទម្រង់ដ៏ល្អមែនទែនក្នុងជំនួបទល់នឹង Sheffield United ដែលគេបានស៊ុត ៣​ គ្រាប់ម្នាក់ឯងដើម្បីជួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ឈ្នះក្នុងលទ្ធផលសរុប ៤ ទល់នឹង ០ ។ បន្ទាប់ពីបានស៊ុត Hat-trick រួចហើយគេក៏បាននិយាយដែរថា រូបគេពិតជាសប្បាយរីករាយជាខ្លាំងជាមួយនឹងទម្រង់លេងបែបប្រយុទ្ធដ៏គួរឲ្យចាប់អារម្មណ៍របស់គ្រូបង្វឹកថ្មីលោក Ryan Mason ។ លោកគេបាននិយាយទៀតថា ការលេងយប់មិញនេះគឺលេងដូចទៅនឹងប្រព័ន្ធរបស់ក្លឹបមាន់ខ្នាយមាសតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gareth Bale
Gareth Bale

លើសពីនេះទៅទៀត Gareth Bale ក៏បានបញ្ជាក់ដែរថា រូបគេឲ្យតែទទួលបានឱកាសលេងគឺគេសប្បយចិត្តហើយ កីឡាកររាងសង្ហារូបនេះក៏បានបន្តដែរថា​ លោកពិតជារំភើបណាស់ដែលទទួលបានបាល់ក្នុងការប្រកួតបន្ទាប់ពីស៊ុត Hat-trick នេះ៕

Gareth Bale
Gareth Bale
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T