ក្លិប Tottenham កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Varanda ទៅចូលរួមជាមួយខ្លួន

//s9.kh1.co/53/530f962dd097704498d4d4c4620af371c8eb131e.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានប្រេស៊ីលបាន ឲ្យដឹងថាក្លិប Tottenham Hotspur កំពុងរៀបចំសំណើរដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេង Rodrigo Varanda របស់ក្លិប Corinthians

ប្រេស៊ីល៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានប្រេស៊ីលបាន ឲ្យដឹងថាក្លិប Tottenham Hotspur កំពុងរៀបចំសំណើរដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេង Rodrigo Varanda របស់ក្លិប Corinthians

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Gazeta Esportiva កាលពីថ្ងៃអាទិត្យ ក្លិបនៅក្របខណ្ឌ English Premier League បានធ្វើការសាកសួររួចហើយអំពីកីឡាករវ័យ ១៨ ឆ្នាំរូបនេះហើយសុខចិត្តចំណាយប្រាក់ចំនួន ៨,៥ លានអឺរ៉ូ (១០ លានដុល្លារអាមេរិក) ដើម្បីនាំគាត់ទៅកាន់ក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។

  កីឡាករវ័យក្មេង Rodrigo Varanda របស់ក្លិប Corinthians
  កីឡាករវ័យក្មេង Rodrigo Varanda របស់ក្លិប Corinthians

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករ Varanda នឹងផុតកំណត់នៅខែមករាឆ្នាំក្រោយ ប៉ុន្តែក្លិប Corinthians ត្រូវបានគេដឹងថាកំពុងបន្តការចរចាដើម្បីធានាថាកីឡាកររូបនេះមិនត្រូវបានផ្ទេរដោយឥតគិតថ្លៃនោះទេ។

ជាខ្សែប្រយុទ្ធដែលមានសមត្ថភាពខ្ពស់ កីឡាករ Varanda តែងតែបានបង្ហាញខ្លួនក្នុងចំណោមកីឡាករជម្រើស ១០ ដំបូងសម្រាប់ក្រុមយក្សរបស់ប្រេស៊ីល Serie A ចាប់តាំងពីត្រូវបានជ្រើសរើសចេញពីក្រុមយុវជនរបស់ពួកគេកាលពីខែមករា។

  កីឡាករវ័យក្មេង Rodrigo Varanda របស់ក្លិប Corinthians
  កីឡាករវ័យក្មេង Rodrigo Varanda របស់ក្លិប Corinthians

បច្ចុប្បន្នក្លិប Spurs មានកីឡាករប្រេស៊ីល ២ រូបក្នុងជម្រើសដំបូងរបស់ពួកគេគឺខ្សែបម្រើ Lucas Moura និងខ្សែប្រយុទ្ធ Carlos Vinicius ដែលកំពុងខ្ចីជើងពីក្លិប Benfica ៕

  កីឡាករវ័យក្មេង Rodrigo Varanda របស់ក្លិប Corinthians
  កីឡាករវ័យក្មេង Rodrigo Varanda របស់ក្លិប Corinthians

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T