ការប៉ះ​ទង្គិច​គ្នា​ចុងម៉ោងរវាងក្រុមបារំាងលេខ៣ ប៉ះក្រុមលេខ៤ ដណ្តើមគ្នាយកកៅអី UCL (មានវីដេអូ)

//s9.kh1.co/d6/d6ca26ce84f4263a0f1c66914aab599fa02ff8e1.jpeg
កីទ្បា

 ០៣-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ការប៉ះ​ទង្គិច​គ្នា​ចុងម៉ោងរវាងក្រុមលេខ៣ប៉ះក្រុមលេខ៤ដណ្តើមគ្នាយកកៅអី UCL នៅលីគបារំាងកាលពីយប់មិញ ។

បរទេស៖ ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​បារាំង Ligue1 សប្តាស៍ទី៣៥ដែលជាការជួបគ្នារវាងក្រុមបាល់ទាត់ Monaco ម្ចាស់ផ្ទះបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញាវ Lyon វេលាម៉ោង២យប់រំលងអត្រាតកាលពីយប់មិញ។ ក្រុមម្ចាស់ផ្ទះបើកការនាំមុននៅនាទី២៥ ដោយកីឡាករ K.Volland ប៉ុន្តែក្រុមភ្ញាវតាមបានស្មើវិញនៅនាទី៥៧ ដោយកីឡាករ M.Depay និងនាំមុខវិញម្តងនៅនាទី៧៧ ដោយកីឡាករ Marcelo បន្ទាប់ពីក្រុមភ្ញាវនាំមុខកីឡាករ W.Ben Yedder បានតាមបានស្មើនៅនាទី៨៦ដោយបាល់ Penalty រៀបនិងបញ្ចប់ការប្រកួតទៅហើយកីឡាករ Cherki បានស៊ុតគ្រាប់បាល់ជ័យជម្នះនៅនាទី៨៩ ចប់ការប្រកួត Monaco ២:៣ Lyon ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប៉ះ​ទង្គិច​គ្នា​ចុងម៉ោង
ការប៉ះ​ទង្គិច​គ្នា​ចុងម៉ោង

​បន្ទាប់ពីអាជ្ញាកណ្ដាល​បញ្ចប់ការប្រកួត ​​ក្រុម​ទាំង​សង​ខាង​ចាប់​ផ្ដើម​ប៉ះ​ទង្គិចពាក្យសម្តីគ្នា រហូតដល់ឈ្លោះគ្នាផ្អើល​ពេញ​តារាង​តែ​ម្ដង។ ​អាជ្ញាកណ្ដាល​បាន​សម្រេច​ផ្ដល់​កាត​នៅ​នាទី​នេះ​ដល់​ទៅ​៤​កាត​ក្រហម ដោយ​ទៅ​ខាង Monaco ទទួលបានកាតក្រហម២គឺកីឡាករ P.Pellegri និង W.Geubbels ចំណែកខាងក្រុម Lyon ​ក៍ទទួលបានកាតក្រហម២ដែលគឺកីឡាករ M.Caqueret និង M.De Sciglio ។ ​វា​បាន​ក្លាយ​ជា​ជំនួប​ស៊ីសាច់​ហុត​ឈាម​គ្នា​សាហាវ​មួយ​ក្នុង​លីគ​បារាំង​ផង​ដែរ៕

Video នៃការប៉ះទង្គិចគ្នា
Vorn Sivchhay
VORN SIVCHHAY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T