ទោះមិនសូវបានចូលលេងមែនតែ Man UTD គ្មានគម្រោងដាក់លក់កីឡាកររូបនេះទេ

//s9.kh1.co/9f/9fda1a22f669eee60c470fec449bc1a6283ef93e.jpeg
កីទ្បា

 ០៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Man UTD ដាច់ខាតមិនដោះលែងកីឡាករម្នាក់នេះទេ

អង់គ្លេស៖ យោងតាមការរាយការណ៍ ក្លិបបិសាចក្រហម Manchester United បានបដិសេធមិនទទួលសំណើរបស់ក្លិបនានាដែលចង់បាន ខ្សែបម្រើ Donny van de Beek ដាច់ខាតនិងគ្មានគម្រោងអនុញ្ញាតឲ្យរូបគេចាកចេញពីទឹកដី Old Trafford ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

De Beek បានផ្ទេរមក Manchester United កាលពីឆ្នាំមុនប៉ុន្តែរដូវកាលដំបូងនៅទីនេះ ហាក់មិនសូវកាក់ក់ប៉ុន្មានឡើយព្រោះគេកម្របានចូលលេងណាស់ដោយភាគច្រើនត្រូវគ្រូប្ដូរចូលក្នុងការប្រកួត ធ្វើឲ្យផ្ទុះការរិះគន់ដល់លោកគ្រូបង្វឹក Ole Gunnar Solskjaer ដែលមិនព្រមផ្ដល់ឱកាសឲ្យកីឡាករសញ្ជាតិហូឡង់រូបនេះ។

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

De Beek ជាប់ជម្រើស១១នាក់ដំបូងឲ្យ Man UTD បានតែ២ប្រកួតគត់ក្នុងក្របខណ្ឌ Premier League ដែលសរុបជានាទីគឺលេងមិនដល់ ៣៣០នាទីផង ហើយគេរកបានតែ១គ្រាប់គត់តាំងពីផ្ទេរមក។

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

យ៉ាងណាមិញ ពាក្យចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថាក្លិប Man UTD អាចនឹងដាក់ឲ្យកីឡាករ២៤ឆ្នាំរូបនេះទៅលេងខ្ចីជើងនៅក្លិបផ្សេងៗ ឬអាចនឹងលក់ចេញវិញតែម្ដង ប៉ុន្តែប្រភពចេញពី The Sun បានបង្ហើបឲ្យដឹងថា Donny van de Beek នឹងបន្តស្នាក់នៅ Old Trafford ព្រោះក្លិបគ្មានគម្រោងឲ្យគេចាកចេញទៅណាឡើយ។

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

ក្លិប Ajax ដែលជាអតីតក្លិបរបស់ De Beek មានចំណាប់អារម្មណ៍ចង់ទិញយកគេមកវិញឬអាចនឹងស្នើសុំខ្ចីជើង ប៉ុន្តែក្លិប Manchester United ក៏បានបដិសេធដោយមិនស្រណោះដែរ៕

ខ្សែបម្រើ Donny van de Beek កាលលេងនៅ Ajax
ខ្សែបម្រើ Donny van de Beek កាលលេងនៅ Ajax

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T