អង់គ្លេស៖ លោកគ្រូបង្វឹក Jurgen Klopp បានបង្ហើបការយល់ឃើញផ្ទាល់ខ្លួនថា ក្រុមជម្រើសជាតិហូឡង់ មិនគួរកោះហៅ ខ្សែការពារឆ្នើមប្រចាំក្រុមគឺ Virgil van Dijk ឲ្យទៅលេងនៅ ព្រឹត្តិការណ៍បាល់ទាត់ Euro 2020 ឡើយហើយលោកគ្រូក៏មិនចង់ឲ្យគេទៅដែរព្រោះវាជាការប្រថុយប្រថានពេក។

លោកគ្រូបង្វឹក Jurgen Klopp និង Virgil van Dijk
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Van Dijk បានរងរបួសធ្ងន់កាលជំនួបរវាង Liverpool និង Everton ធ្វើឲ្យគេត្រូវបាត់មុខចេញពីទីលានអស់រយៈពេល ៧ខែ មកហើយ។មកទល់ពេលនេះ កីឡាករសញ្ជាតិហូឡង់រូបនេះបានមកហ្វឹកហាត់ពង្រឹងកាយសម្បទាឡើងវិញ ប៉ុន្តែគេមិនអាចចូលលេងរហូតដល់ចប់រដូវកាលនេះ ដែលមានន័យថា សូម្បីការលេងឲ្យក្រុមជម្រើសជាតិក៏មិនគួរណាអាចទៅរួចដែរ។

ខ្សែការពារ Virgil van Dijk រងរបួស
ខ្សែការពារ Virgil van Dijk រងរបួស

ដូច្នេះហើយទើប លោកគ្រូ Klopp ផ្ដល់យោបល់ដល់ លោកគ្រូបង្វឹក Frank de Boer នៃក្រុមជម្រើសជាតិហូឡង់ ថាមិនគួរកោះហៅ Van Dijk ទៅលេងនៅ Euro ឡើយ។

ខ្សែការពារ Virgil van Dijk នៅជម្រើសជាតិហូឡង់ 
ខ្សែការពារ Virgil van Dijk នៅជម្រើសជាតិហូឡង់ 

លោកគ្រូបាននិយាយថា៖ 

លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp

គួររម្លឹកផងដែរ Virgil van Dijk ផ្ទេរពីក្លិប Southampton មកកាន់ទឹកដី Anfield កាលពីឆ្នាំ២០១៨ និងបានវិវត្តន៍ខ្លួនក្លាយជាខ្សែការពារជួរមុខម្នាក់ក្នុងពិភពបាល់ទាត់ដោយគេមានចំណែកជួយ Liverpool លើកពាន Champions League និង Premier League ផងដែរ៕

ខ្សែការពារ Virgil van Dijk ជាមួយពាន UCL និង Premier League 

ប្រភព៖: mirror

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]