មកដឹងទីតាំងធ្វើតេស្ត រកកូវីដ១៩ និង លេខទូរស័ព្ទទាំងនេះ មុនអ្នកធ្វើដំណើរ ខេត្តស្វាយរៀង

//s9.kh1.co/36/3637d7b6a20ba22af95a2f6323615dd3eca183cd.jpg
សង្គម

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋបាលខេត្តស្វាយរៀងផ្តល់លេខទូរស័ព្ទសម្រាប់យកសំណាកអ្នកចូលក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយស្វាយរៀង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ដើម្បីអនុវត្តតាមសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងការរាលដាលនៃជំងឺកូវីដ១៩​​ នៅក្នុងភូមិសាស្ត្របិទខ្ទប់នៅតាមបណ្តារាជធានី ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីណែនាំដល់អ្នកធ្វើដំណើរទាំងអស់ដែលធ្វើដំណើរចេញចូលនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវតែអនុវត្តវិធានការដោយម៉ឺងម៉ាត់ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ចំពោះអ្នកធ្វើដំណើររយៈពេលខ្លី ត្រូវយកវត្ថុសំណាកវិភាគរកវីរុសកូវីដ១៩ រហ័ស នៅទីតាំងស្រុកស្វាយជ្រំ និង ស្រុករមាសហែក លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៧ ៧៨១ ៦៤០៣

២. ចំពោះអ្នកធ្វើដំណើររយៈពេលវែង ត្រូវយកសំណាកវិភាគរកកូវីដ១៩​ និង ធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ ហើយជូនដំណឹងដល់អាជ្ញាធរ លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៧ ៧៣១ ៨៥៥០

ចំពោះទីតាំងរៀបចំយកវត្ថុវិភាគសំណាកចំនួន ៦ទីតាំងផ្សេងទៀត អាចទំនាក់ទំនងតាមលេខទូរស័ព្ទដូចក្រោម៖

១. ក្រុងស្វាយ ០៨៨ ៤៧៧៧ ៧៧៦៥

២. ក្រុងបាវិ ០៦៩ ៩៩៤ ២៣៥

៣. ស្រុកស្វាយទាប ០១២ ៩៣៣ ២៨៤

៤.​ ស្រុកចន្ទ្រា ០៩៧ ៥៤២ ៩៧៩៨

៥. ស្រុករំដួល ០៩២ ៦១៩ ៩៩៧

៦. ស្រុកកំពង់រោទិ៍ ០៩៧៦៨១ ៧៩៥៦

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

https://s9.kh1.co/__image/w=650,h=918,q=100/c8/c854d420a8a88f0e1ff93c484d612561d9d336a6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ae/ae23ddfa4f1715127956b5c5ec327d5e36e5069f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/86/86a88a82a0dfd44d14127a52b94c2c104d036fbe.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T