Barca ឈ្នះ Valencia ត្រឹម ៣-២ ក្នុងប្រកួត La Liga

//s9.kh1.co/0d/0df2b5474d1849058a799e79eb7c611208822c8c.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្លិប Barcelona បាន​ប្រកួត​ឈ្នះ​ក្លិប Valencia ក្នុងក្របខ័ណ្ឌ La Liga នៅលទ្ធផល ៣-២ នៅ​ក្នុង​ថ្ងៃ​នេះ

អេស្ប៉ាញ៖ ក្លិប Barcelona បាន​ប្រកួត​ឈ្នះ​ក្លិប Valencia ក្នុងក្របខ័ណ្ឌ La Liga នៅលទ្ធផល ៣-២ នៅ​ក្នុង​ថ្ងៃ​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងពេលប្រកួត
សកម្មភាពក្នុងពេលប្រកួត

Valencia បាន​ស៊ុតចូល​មុន Barca ១គ្រាប់​នៅ​នាទីទី៥០ ដោយ​ខ្សែការពារ Gabriel Paulista និង​រកបាន ១គ្រាប់​ទៀតខ្សែបម្រើ Carlos Soler នៅ​នាទីទី៨៣។

សម្រាប់ Barcelona វិញ​ក៏​បក​មកវិញបាន​ ៣គ្រាប់​ដោយ​ខ្សែប្រយុទ្ធ Lionel Messi ២គ្រាប់​នៅ​នាទីទី៥៧ និង​នាទីទី៦៩ម្ដង ខណៈខ្សែប្រយុទ្ធ Antoine Griezmann ក៏​ជួយ​បាន​ ១គ្រា​ប់ផង​ដែរ​នៅ​នាទីទី៦៣។

សកម្មភាពក្នុងពេលប្រកួត
សកម្មភាពក្នុងពេលប្រកួត

គួរ​បញ្ជាក់​ផង​ដែរ​នៅ​ក្នុង​ពេល​នេះ Barca កំពុង​ឈរ​ក្នុង​ចំណាត់​ថ្នាក់ទី៣ ក្នុងប្រកួត La Liga ដោយមាន ៧៤ពិន្ទុ រីឯ Valencia វិញ​កំពុង​ឈរ​ក្នុង​ចំណាត់​ថ្នាក់ទី១៤ ដោយមាន​ ៣៨ពិន្ទុ៕

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T