អ្នកគាំទ្រ Barcelona ខឹងសម្បានឹង Messi ដែលធ្វើឱ្យរបូតគ្រាប់បាល់ដ៏សំខាន់ ទល់នឹង Granada (មានវីដេអូ)

//s9.kh1.co/d4/d457db809ebb99223007c2f02a5ea107fd9c8f26.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

​អ្នកគាំទ្រ Barcelona ខឹងសម្បានឹង Lionel Messi ដែលធ្វើឱ្យរបូតគ្រាប់បាល់ដ៏សំខាន់ ទល់នឹង Granada

អេស្ប៉ាញ៖ កីឡាករ Lionel Messi ត្រូវបានគេចោទថា បានធ្វើឱ្យបានបង់ឱកាសក្នុងការដណ្ដើមពាន La Liga សម្រាប់ Barcelona បន្ទាប់ពីគាត់បានខកខានឱកាសដ៏ធំមួយទល់នឹង Granada កាលពីថ្ងៃព្រហស្បតិ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពូលតារាឆ្នើមសញ្ជាតិអាហ្សង់ទីនវ័យ ៣៣ ឆ្នាំរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីនៅតង់ទី ១ នៅឯកីឡដ្ឋាន Camp Nou ដែលជាការបញ្ជូនដ៏ល្អពី Antoine Griezmann ។

Messi vs Granada
Messi vs Granada

ប៉ុន្តែការនាំមុខរបស់ក្រុមបាសេឡូណាមិនត្រូវបានបន្តនៅតង់ទី ២ ខណៈដែល Darwin Machis និង Jorge Molina រកបានគ្រាប់បាល់ជ័យជម្នះ ២-១ សម្រាប់ Granada នៅកីឡដ្ឋាន Camp Nou ។ បរាជ័យរបស់ក្លិបអេស្ប៉ាញមួយនេះបានធ្វើឱ្យការប្រកួតដណ្តើមជើងឯក La Liga បានបើកចំហយ៉ាងខ្លាំង ខណៈដែលក្រុមលេខ ២ Barcelona នាំមុខក្រុម Atletico Madrid ២ ពិន្ទុ។

Messi
Messi

យ៉ាងណាមិញ សម្រាប់ឱកាសខកខានរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនបានបង្ហាញពីការខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែអ្នកគាំទ្រខ្លះបានស្តីបន្ទោស Messi ចំពោះការខាតបង់ដ៏សំខាន់ក្នុងការឈ្នះពានរង្វាន់ La Liga ៕

សូមទស្សនាវីដេអូខាងក្រោម៖

Barcelona vs Granada
HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T