Alves ស្តាយក្រោយពេលចាកចេញពី Barca ហើយគេនៅចាំពាក្យសម្តីប៉ុន្មានម៉ាត់នេះរបស់ Messi ទល់សព្វថ្ងៃ

//s9.kh1.co/bc/bcfe88db68f6c91faf62a97268bd7639fe9eee58.jpg
កីទ្បា

 ០២-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Messi ធ្លាប់ណែនាំ Alves មិនឱ្យចាកចេញពី Barca ដោយបានបញ្ជាក់ថានឹងមិនមានក្លិបណាល្អជាងទីនេះទេ។

បរទេស៖ កីឡាករ Dani Alves បានណែនាំទៅកាន់ Lionel Messi កុំឱ្យដើរតាមគន្លងរបស់គាត់ ដែលបានចាកចេញពី Barcelona ខណៈបុរសសញ្ជាតិអាហ្សង់ទីននឹងផុតកុងត្រានាខែមិថុនាខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Dani Alves
  កីឡាករ Dani Alves

ជាការពិតណាស់ នៅពេលនេះមានក្លិបតែមួយគត់ដែលកំពុងផ្សារភ្ជាប់ទំនាក់ទំនងជាមួយ Messi ខ្លាំងជាងគេនោះគឺក្លិប Paris Saint-Germain ជាមួយគ្នានេះដែរក្លិបយក្សរបស់បារាំងមួយនេះក៏ជាក្លិបមួយដែល Alves បានទៅចូលរួមផងដែរ ក្រោយចាកចេញពីទឹកដី Camp Nou

  កីឡាករ Dani Alves
  កីឡាករ Dani Alves

យោងតាមការសម្ភាសន៍ជាមួយកាសែត the Guardian អតីតខ្សែការពារស្លាបរបស់ក្រុមអ្នកមានបុណ្យ Alves បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំធ្លាប់បានប្រាប់ Messi បីបួនដងដែរថា អាជីពជាកីឡាកររបស់គាត់គឺបានចាប់ផ្តើមនៅ Barcelona ហើយ Barcelona សឹងតែជាក្លិបរបស់គាត់ទៅហើយ។ គាត់ធ្លាប់បានផ្តល់ដំបូន្មានឱ្យខ្ញុំខ្លះៗដែរ មុនពេលដែលខ្ញុំធ្លាប់មានពេលវេលាដូចគាត់ពេលនេះអីចឹង។ ម្តងនោះគាត់បានប្រាប់ខ្ញុំថាឱ្យស្នាក់នៅបន្តទៅ ព្រោះថាមិនមានក្លិបណាដែលល្អប្រសើរជាងនេះទេ។ គាត់បានសួរខ្ញុំថា តើកន្លែងណាដែលអ្នកគិតថានឹងផ្តល់ក្តីសុខឱ្យអ្នក? ដូច្នេះអ្នកត្រូវតែស្នាក់នៅបន្ត៕

  កីឡាករ Dani Alves
  កីឡាករ Dani Alves និង Lionel Messi
  កីឡាករ Dani Alves និង Lionel Messi

ប្រភពMarca

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T