ខ្សែបម្រើកូឡុំប៊ី Cardona មានបញ្ហាបេះដូង ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩

//s9.kh1.co/62/62ff91bb4a45105643f246fe0ab2ad59b78c62f6.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្លិបបាល់ទាត់របស់អាហ្សង់ទីនបាននិយាយកាលពីថ្ងៃសៅរ៍ថាក្លិប Boca Juniors និងខ្សែបម្រើអន្តរជាតិកូឡុំប៊ីកីឡាករ Edwin Cardona ត្រូវបានគេបញ្ជាឱ្យឈប់សម្រាករយៈពេល ២ សប្តាហ៍បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសាច់ដុំបេះដូង

អាហ្សង់ទីន៖ ក្លិបបាល់ទាត់របស់អាហ្សង់ទីនបាននិយាយកាលពីថ្ងៃសៅរ៍ថាក្លិប Boca Juniors និងខ្សែបម្រើអន្តរជាតិកូឡុំប៊ីកីឡាករ Edwin Cardona ត្រូវបានគេបញ្ជាឱ្យឈប់សម្រាករយៈពេល ២ សប្តាហ៍បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសាច់ដុំបេះដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២៨ ឆ្នាំនេះត្រូវបានគេរកឃើញថាមានជំងឺបេះដូងកម្រិតស្រាលក្នុងកំឡុងពេលពិនិត្យសុខភាពជាប្រចាំដែលធ្វើឡើងដោយបុគ្គលិកពេទ្យរបស់ក្លិប Boca ។ ព័ត៌មាននេះបានកើតឡើងបីថ្ងៃបន្ទាប់ពីកីឡាករ Cardona និងមិត្តរួមក្រុម Marcos Rojo ត្រូវបានអនុញ្ញាតដើម្បីឲ្យបន្តការហ្វឹកហាត់បន្ទាប់ពីការជាសះស្បើយឡើងវិញរបស់ពួកគេពីជំងឺកូវីដ-១៩ ។

  កីឡាករ Edwin Cardona
  កីឡាករ Edwin Cardona

ក្លិប Boca បានសរសេរថា៖ "កីឡាករ Edwin Cardona ក្នុងការពិនិត្យសុខភាពបេះដូងក្រោយជាសះស្បើយឡើងវិញពីជំងឺកូវីដ-១៩ បានបង្ហាញសញ្ញានៃជំងឺរលាកបេះដូងកម្រិតស្រាលដែលតម្រូវឲ្យគាត់នឹងមិនអាចចូលរួមក្នុងការធ្វើលំហាត់ប្រាណរយៈពេល ១៤ ថ្ងៃនៅពេលដែលការធ្វើតេស្តនេះត្រូវបានធ្វើឡើងម្តងទៀត"។

បើយោងតាមគេហទំព័ររបស់អង្គការមិនរកប្រាក់ចំណេញអាមេរិក Mayo Clinic ជំងឺរលាកបេះដូង (Myocarditis) បណ្តាលឱ្យរលាកបេះដូងនិងកាត់បន្ថយសមត្ថភាពក្នុងការបញ្ជូនឈាមឱ្យបានត្រឹមត្រូវទៅគ្រប់អាវៈយវៈរាងកាយ។ ហើយជាធម្មតាវាបណ្តាលមកពីការបង្ករោគដោយវីរុស។

  កីឡាករ Edwin Cardona
  កីឡាករ Edwin Cardona

ការធ្វើរោគវិនិច្ឆ័យនេះមានន័យថាកីឡាករ Cardona នឹងខកខានការប្រគួតប៉ះគ្នារវាងជើងខ្លាំងអាហ្សង់ទីនរបស់ក្លិប Boca គឺក្លិប Lanus និងក្លិប Patronato ក៏ដូចជាការប្រកួតក្នុងព្រឹត្តិការណ៍ Copa Libertadores ជាមួយក្លិប Barcelona SC និងក្លិប Santos ៕

  កីឡាករ Edwin Cardona
  កីឡាករ Edwin Cardona

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T