សង្ស័យណាស់! Spurs កំពុងពិចារណាចង់បានអតីតគ្រូរបស់ Juventus ម្នាក់នេះមកដឹកនាំបន្ត

//s9.kh1.co/dd/ddbf9d7a3187736ce191626b67caa2ee0a37509d.jpg
កីទ្បា

 ០២-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Spurs កំពុងពិចារណាចង់លោក Massimiliano Allegri យកមកដឹកនាំបន្ត។

អង់គ្លេស៖ យោងតាមសេចក្តីរាយការណ៍ពីអ្នកកាសែតរបស់ប្រទេសអ៊ីតាលីដ៏ល្បី គឺលោក Francesco Repice បានឱ្យដឹងថា អតីតអ្នកចាត់ការរបស់ក្រុម Juventus លោក Massimiliano Allegri កំពុងឈានមុខគេក្នុងការទទួលបានតំណែងជាអ្នកចាត់ការថ្មីនៅក្រុម Tottenham Hotspur

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Francesco Repice 
  លោក Francesco Repice 

គួររម្លឹកថា លោក Allegri បានចាកចេញពីក្រុម Juventus កាលពីរដូវក្តៅឆ្នាំ ២០១៩ កន្លងទៅ, ប៉ុន្តែបុរសវ័យ ៥៣ ឆ្នាំនៅតែមានទំនាក់ទំនងការងារជាមួយក្លិបធំៗនៅអឺរ៉ុបមួយចំនួន។

ផ្អែកលើការអះអាងរបស់លោក Repice បានឱ្យដឹងថា ក្លិប Tottenham កំពុងសម្លឹងចង់បានអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះយកមកដឹកនាំ ខណៈកាលលោកស្នាក់នៅទីក្រុង Turin ដែលលោកបានជួយឱ្យក្រុមសេះបង្កង់ឈ្នះជើងឯក Serie A ៥ សម័យ និង Coppa Italia ចំនួន ៤ ដងផងដែរ។

  លោក Francesco Repice 
  លោក Francesco Repice 

ថ្លែងប្រាប់គេហទំព័រ News 24 លោក Repice បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

មានក្លិបមួយចំនួនដែលកំពុងចង់បានគាត់។ តាមមើលជាក់ស្តែងក្លិប Tottenham កំពុងតែពិចារណារវាងលោក Allegri និង លោក Sarri ប៉ុន្តែលោក Massimiliano Allegri ហាក់មានភាគរយច្រើនជាង៕

  លោក Francesco Repice
  លោក Francesco Repice
  លោក Francesco Repice

ប្រភពSportsMole

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T