Paul Pogba ប្រហែលជាត្រូវចាកចេញនៅរដូវក្ដៅខាងមុខនេះហើយ បន្ទាប់ពីបដិសេធមិនបន្តកុងត្រាថ្មី

//s9.kh1.co/a6/a643032e7eaef639f223b00fb066d2d5c0350fe4.jpg
កីទ្បា

 ០២-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Manchester United បានរៀបចំត្រៀមលក់កីឡាករខ្សែរបំរើជួរមុខសញ្ជាតិបារាំង Paul Pogba បន្ទាប់ពីក្លឹប បរាជ័យក្នុងការបន្តកុងត្រាថ្មី

អង់គ្លេស៖ Manchester United បានរៀបចំត្រៀមលក់កីឡាករខ្សែរបំរើជួរមុខសញ្ជាតិបារាំង Paul Pogba បន្ទាប់ពីក្លឹប បរាជ័យក្នុងការបន្តកុងត្រាថ្មី។ Paul Pogba បានផ្ទេរមកពីក្រុមសេះបង្កង់ Juventus កាលពីឆ្នាំ២០១៦ ក្នុងតម្លៃ៨៩លានផោន ស្មើនឹង១២៣លានដុល្លា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ឲ្យដឹងថាកុងត្រារបស់ Paul Pogba នឹងត្រូវផុតនៅឆ្នាំក្រោយនេះ ហើយក្លឹបបិសាចក្រហម Manchester United បានព្យាយាមផ្ដល់កុងត្រាថ្មីអមជាមួយតម្លៃខ្លួន ៤០មុឺនផោនក្នុងមួយសប្តាហ៍ ពោលគឺជាតម្លៃខ្លួនដែលខ្ពស់ជាងគេនៅក្នុងក្លឹប ប៉ុន្តែ Paul Pogba បានច្រានចោលនិងបដិសេធមិនព្រមចុះកុងត្រាថ្មីនោះទេ។ 

កីឡាករ Paul Pogba
កីឡាករ Paul Pogba

Paul Pogba ត្រូវបានគេដឹងថាប្រហែលជាទំនងផ្ទេរទៅក្លឹបចាស់របស់ខ្លួនវិញគឺសេះបង្កង់ Juventus ដែលរូបគេបានចាយពេលអស់៤ឆ្នាំ។ យ៉ាងណាក្ដី Manchester United បានកំណត់គោលដៅសម្រាប់ជំនួស Paul Pogba ហើយរួមមាន Declan Rice (West Ham UTD), Saul Niguez (AT Madrid) និង Wilfred Ndidi (Leicester City)

Paul Pogba
Paul Pogba
Paul Pogba
Paul Pogba
Paul Pogba
Paul Pogba

ប្រភព៖ All Footbal

HEM CHANNARITH
Libra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T