ក្នុងនាមជាខ្សែបម្រើដូចគ្នា Pogba សារភាពថា កីឡាករពីររូបនេះដែលរូបគេញញើតបំផុត

//s9.kh1.co/2e/2e28b455e4cfb17683998a11b6c46ed5bad8c9ca.jpg
កីទ្បា

 ០២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Pogba សរភាពថា កីឡាករ Kante និង Casemiro ជាដៃគូប្រកួតប្រជែងដែលគេញញើតបំផុត។

អឺរ៉ុប៖ ខ្សែបម្រើឆ្នើមរបស់ក្រុម Manchester United កីឡាករ Paul Pogba បានជ្រើសរើសដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញ ២ រូប ខណៈកីឡាករ ២ រូបនោះមានដូចជា ខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea កីឡាករ N’Golo Kante និង ខ្សែបម្រើរបស់ក្រុមអធិរាជស Real Madrid កីឡាករ Casemiro

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

បុរសសញ្ជាតិបារាំងវ័យ ២៨ ឆ្នាំ បានសម្លឹងឃើញដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញបំផុតនៅក្នុងអាជីពរបស់ខ្លួន ហើយរូបគេបានបញ្ជាក់ថា ដោយសារតែខ្សែបម្រើ ២ រូបនេះទើបជំរុញឱ្យគេឡើងដល់កម្រិតមួយដែលអាចទទួលយកបានដូចសព្វថ្ងៃ។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ជាការពិតណាស់ តារាឆ្នើមរូបនេះពិតជាបង្ហាញទម្រង់លេងបានល្អមែនទែននាពេលបច្ចុប្បន្ន ប៉ុន្តែក្រៅពីនេះ Pogba ក៏នៅតែមើលឃើញពីចំណុចល្អៗរបស់កីឡាករដទៃដែលធ្វើឱ្យគាត់ហាក់ញញើតពីសមត្ថភាពរបស់ពួកគេផងដែរ តួយ៉ាងដូចជាខ្សែបម្រើរបស់ក្រុម Chelsea និង ខ្សែបម្រើរបស់ក្រុម Real Madrid ជាដើម។

  កីឡាករ N’Golo Kante និង Casemiro
  កីឡាករ N’Golo Kante និង Casemiro

នៅក្នុងកិច្ចសម្ភាសន៍ Q&A មួយ Pogba បាននិយាយយ៉ាងដូច្នេះថា៖

ដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញនៅលើទីលានរបស់ខ្ញុំ? និយាយឱ្យស្មោះត្រង់ទៅ ខ្ញុំជ្រើសរើសយក N’Golo Kante។ ហើយ Casemiro ក៏ដូចគ្នាផងដែរ... គាត់គឺមានចំនុចមួយពិសេសខ្លាំងណាស់។ ខ្ញុំមិនអាចចងចាំពីពួកគេទាំងអស់គ្នាទេ ពួកគេជាផ្នែកមួយដំបូងដែលជំរុញឱ្យខ្ញុំចង់ឈានទៅមុខ។ បាទមែនហើយពួកគេជាជម្រើសទី ១។ ប្រហែលជាមានកីឡាករ ២ ទៅ ៣ នាក់ទៀត ប៉ុន្តែភ្លាមៗខ្ញុំមិនមានឈ្មោះរបស់ពួកគេទេ៕

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ប្រភពGoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T