ឃាត់លែងឈ្នះ! Dortmund បានបើកភ្លើងខៀវឱ្យខ្សែប្រយុទ្ធជួរមុខម្នាក់នេះ អាចចាកចេញហើយ

//s9.kh1.co/eb/ebec57423c48c8bf999001727112707ad7086558.jpg
កីទ្បា

 ០២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Dortmund បានបើកភ្លើងខៀវឱ្យកីឡាករ Jadon Sancho អាចចាកចេញពី Dortmund ហើយ។

អាល្លឺម៉ង់៖ យោងតាមការបញ្ជាក់របស់នាយកផ្នែកកីឡាលោក Michael Zorc បានឱ្យដឹងថា កីឡាករ Jadon Sancho ពេលនេះត្រូវបានក្លិប Borussia Dortmund អនុញ្ញាតឱ្យរូបគេអាចចាកចេញពីក្លិបបានហើយ ប៉ុន្តែសម្រាប់កីឡាករ Erling Haaland វិញគឺក្លិបមិនទាន់អនុញ្ញាតឱ្យរូបគេចាកចេញឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ជាការពិតណាស់ Sancho គឺជាកីឡាករម្នាក់ដែលត្រូវបានគេមើលឃើញថាជាកីឡាករឆ្នើមមួយរូបក្នុងចំណោមខ្សែប្រយុទ្ធជំនាន់ក្រោយជាច្រើន ទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសកាលពីរដូវកាលមុន មានព័ត៌មានជាច្រើនថារូបគេនឹងអាចចាកចេញពីក្លិបយក្សរបស់អាល្លឺម៉ង់។

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ចំណែកឯ Haaland ក៏ត្រូវបានគេមើលឃើញថា នឹងអាចចាកចេញផងដែរនារដូវកាលនេះ ក្រោយភ្នាក់ងារផ្ទាល់ខ្លួនលោក Mino Raiola និង ឪពុករបស់គេលោក Alf-Inge បានទាក់ទងជាមួយក្លិបធំៗនៅអឺរ៉ុបជាច្រើន ប៉ុន្តែលោក Zorc បានបញ្ជាក់ច្បាស់ៗថាខ្សែប្រយុទ្ធសញ្ជាតិន័រវែស នឹងមិនអនុញ្ញាតឱ្យចាកចេញដូចកីឡាករដទៃនោះទេ។

  កីឡាករ Erling Haaland
  កីឡាករ Erling Haaland

ថ្លែងប្រាប់គេហទំព័រ ARD លោក Zorc បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

យើងបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយជាមួយ Sancho កាលពីរដូវកាលមុន ដែលយើងអាចអនុញ្ញាតឱ្យគាត់ចាកចេញបានក្រោមលក្ខខណ្ឌមួយចំនួន។ គាត់បាននៅជាមួយយើង ២ ឆ្នាំមកហើយ។ ទោះបីជាយ៉ាងណា ក្នុងកិច្ចព្រមព្រៀងនោះគឺមិនមាន Haaland ទេ៕

  លោក Michael Zorc
  លោក Michael Zorc
  លោក Michael Zorc

ប្រភពGoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T