ធ្លាយដំណឹងមកថា Barcelona បានទាក់ទងទៅ PSG ជុំវិញរឿង Neymar

//s9.kh1.co/05/0534dbb0ba5b5327447d4485246d92e6e4304f78.jpg
កីទ្បា

 ០២-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុម Barcelona នៅតែបន្តក្តីសុបិនក្នុងការនាំយក Neymar មកកាន់ទឹកដី Camp Nou វិញ ដើម្បីមកចាប់ដៃគូរសារជាថ្មីជាមួយ Lionel Messi ហើយ Barcelona ក៏បានទាក់ទងទៅក្លឹប Paris Saint-Germain ដើម្បីសាកសួរពី Neymar ។

បរទេស៖ ក្រុម Barcelona នៅតែបន្តក្តីសុបិនក្នុងការនាំយក Neymar មកកាន់ទឹកដី Camp Nou វិញ ដើម្បីមកចាប់ដៃគូសាជាថ្មីជាមួយ Lionel Messi ហើយ Barcelona ក៏បានទាក់ទងទៅក្លិប Paris Saint-Germain ដើម្បីសាកសួរពី Neymar

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar 
Neymar 

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះមិនបានលាក់បំណងចង់លេងជាមួយ Messi ម្តងទៀតទេ ហើយប្រធានក្លឹប Barcelona លោក Joan Laporta នឹងចង់ធ្វើឱ្យវាកើតឡើងនៅរដូវក្តៅនេះ។ បើយោងតាមកាសែត RAC1 ទោះយ៉ាងណាក្លឹប PSG បានជូនដំណឹងទៅ Barcelona ថា Neymar មិនមែនសម្រាប់ដាក់លក់ទេ។

តាមពិត PSG កំពុងតែព្យាយាមបន្តកិច្ចសន្យាបច្ចុប្បន្នរបស់ Neymar ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ប៉ុន្តែប្រធានក្លឹប PSGមិនបានបោះបង់ក្តីសង្ឃឹមទេ ជាពិសេសប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានធ្វើឡើងរវាងតារាឆ្នើមរូបនេះជាមួយក្លឹប។

Neymar 
Neymar 

បើតាមប្រភពពីកាសែត Marca វិញ បានឲ្យដឹងថា Neymar ពិតជាចង់កាត់ប្រាក់ខែខ្លះពិតមែន ដើម្បីបានត្រលប់ទៅលេងនៅ Barcelona វិញ ប៉ុន្តែអ្វីដែលជាបញ្ហាចំបងនោះគឺការនាំយក PSG មកកាន់តុពិភាក្សា៕

Neymar 
Neymar 
Neymar 
Neymar 
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T