មកស្គាល់ខ្សែការពារឡើងកូដខ្លាំងទាំង៣ រូប ក្នុងឆ្នាំ២០២១នេះ

//s9.kh1.co/2c/2c6f686da56e834801bcdf4d24c97ca3f68acf4c.jpeg
កីទ្បា

 ០២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខ្សែការពារឡើងកូដខ្លាំងទាំង៣ ក្នុងឆ្នាំ២០២១

បរទេស៖ យោងតាមការចុះផ្សាយរបស់ Top Soccer បានឲ្យដឹងថាខ្សែការពារដែលឡើងកូដខ្លាំងក្នុងឆ្នាំ ២០២០-២០២១ ដែលតែងតែធ្វើឲ្យខ្សែប្រយុទ្ធភាគច្រើនពិបាកស្វែករកគ្រាប់បាល់ ឬពេលខ្លះបិទមិនឲ្យស៊ុតសម្បីមួយជើងហើយខាងក្រោមនេះជាបញ្ជីឈ្មោះខ្សែការពារល្អបំផុតនាពេលបច្ចុប្បន្នទាំង៣៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- Ruben Dias - Manchester City

Ruben Dias
Ruben Dias

ខ្សែការពារសញ្ជាតិព័រទុយហ្កាល់រូបនេះបានបង្ហាញវត្តមាននៅក្នុងនាមជាខ្សែការពារដ៍ខ្លាំងម្នាក់របស់ក្រុម Manchester City ចាប់តាំងពីគាត់ផ្លាស់ពីក្រុម Benfica មកម្ល៉េះ។ គាត់បានជួយក្រុម Man City ឈរលេខរៀងទី១នៅក្នុងក្របខ័ណ្ឌ Premier League ព្រមទំាងជួយឲ្យក្រុម Manchester City ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើដំបូងក្នុងប្រវត្តិសាស្ត្រក្លិបទៀតផង។

២- Jules Kounde - Sevilla

 Jules Kounde
 Jules Kounde

កីឡាករសញ្ជាតិបារាំងវ័យ ២២ ឆ្នាំរូបនេះបានចូលរួមក្រុម Sevilla FC ចាប់តាំងពីគាត់ផ្លាស់មកអេស្ប៉ាញនៅឆ្នាំ ២០១៩ មកម្លេះ។ Jules ទោះបីគាត់នៅក្មេងក៏ដោយតែបានបង្ហាញឥទ្ធិពលក្នុងនាមជាខ្សែការពារដ៏ឆ្នើមម្នាក់។ Kounde ក៏បានចូលរួមចំណែកក្នុងការរកគ្រាប់បាល់៣គ្រាប់ក្នុងការបង្ហាញខ្លួន ៤០ លើកក្នុងរដូវកាលនេះធ្វើឲ្យក្រុម Sevilla ឈរលេខរៀងទី៤ កត់កៅអី UEFA Champion League ។ បច្ចុប្បន្ន Kounde ត្រូវបានក្រុម Real Madrid ចាប់អារម្មណ៍លើរូបគាត់ផងដែរ។

៣- John Stones - Manchester City 

John Stones
John Stones

បន្ទាប់ពីបង្ហាញខ្លូនមិនសូវបានល្អសោះកាលពីរដូវកាលមុនពេលនេះខ្សែការពាររបស់ក្លិប Manchester City រូបនេះមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបន្ទាប់ពីវត្តមានរបស់ខ្សែការពារកណ្តាល Ruben Dias ដោយពួកគាត់ទាំងពីរបានសហការគ្នាសុីចង្វាក់យ៉ាងខ្លាំងជាពិសេសកាលប្រកួតធំៗដូចជាពានរង្វាន់ UCL លោក Pep តែងតែដាក់ពួកគាត់ទាំងពីរឲ្យចាប់ដៃគ្នា។ ក្រោយបង្ហាញខ្លួនបានល្អកីឡាករវ័យ ២៦ ឆ្នាំរូបរំពឹងមានឈ្មោះចូលរួមលេងពានរង្វាន់ Euro 2020 ឲ្យក្រុមជម្រើសជាតិអង់គ្លេសនារដូវក្តៅនេះ៕

SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T