Chelsea ចូលប្រជែងជាមួយ Barca តាមចរចាទិញយកតារាជួរមុខរបស់ Juventus រូបនេះដែរហើយ

//s9.kh1.co/fb/fb7658f6eb1f256896ac392e256eb625c5e8409d.jpg
កីទ្បា

 ០២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Chelsea ចូលប្រជែងជាមួយ Barcelona តាមចរចាទិញយក Adrien Rabiot ពី Juventus ដែរហើយ

បរទេស៖ ខ្សែបម្រើវ័យ២៦ឆ្នាំជម្រើសជាតិបារាំង Adrien Rabiot ចូលលេងឲ្យ Juventus បានច្រើនគួរសមនៅក្នុងរដូវកាល២០២០/២១នេះ ពោលបង្ហាញខ្លួនបាន៤១ប្រកួត ស៊ុតបាន៣គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបាន១លើកផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Adrien Rabiot
Adrien Rabiot

យ៉ាងណាមិញក្លិបដែលដឹកនាំដោយលោក Andrea Pirlo មួយនេះក៏កំពុងមានគម្រោងដាក់លក់រូបគេចេញផងដែរ នៅចុងរដូវកាលនេះ ដើម្បីអាចប្រមូលទុនបានខ្លះមកជួយស្រោចស្រង់ក្លិប ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ។ ដោយឡែកបើតាមគេហទំព័រ Calciomercato បានឲ្យដឹងថាក្លិបតោខៀវ Chelsea បានចូលខ្លួនប្រជែងជាមួយនឹង Barcelona ក្នុងការចរចាទិញយក Rabiot ពី Juventus នៅរដូវក្ដៅខាងមុខនេះដែរហើយ។ ក្នុងនោះដែរ Juventus អាចនឹងដាក់តម្លៃខ្លួនខ្សែបម្រើរូបនេះប្រមាណជា៣២លានអឺរូ បើយោហតាមគេហទំព័រ Transfermarkt ៕ 

Adrien Rabiot
Adrien Rabiot

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T