តពីមួយជំនាន់ទៅមួយជំនាន់ រឿងខ្មោច ព្រាយ​ បិសាច គឺនៅតែជារឿងអបិយជំនឿមួយ ដែលនៅតែដក់ជាប់នៅក្នុងអារម្មណ៍មនុស្សមួយចំនួន ដោយជឿជាក់ថា មួយចំនួនតូចអ្នកខ្លះបានធ្លាប់ជួបវិញ្ញាណពិតច្បាស់ៗតែម្តង ចំណែកផ្សេងៗទៀត អាចនឹងមិនធ្លាប់ជួប ប៉ុន្តែនៅតែមានអារម្មណ៍ខ្លាចឬ លឺតៗគ្នាពីម្នាក់ទៅម្នាក់។

ជាការពិតណាស់ ទោះបីជាមានមនុស្សជាច្រើនបានជឿថានៅលើលោកនេះពិតជាមានខ្មោចពិតមែន ក៏ដោយប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែមិនយល់ស្របនូវអំណះអំណាងនេះឡើយ ដោយពួកគេបានបកស្រាយថា នេះគ្រាន់តែមុខងារនៃខួរក្បាលពួកគេជាអ្នកបង្កើតឲ្យឃើញនូវអ្វីដែលជារឿងចម្លែកផ្សេងៗខុសគ្នាតែប៉ុណ្ណោះ។

ដោយឡែក មនុស្សមួយចំនួននៅតែមិនជឿលើនៅការលើកឡើងរបស់អ្នកវិទ្យាសាស្រ្តមួយចំនួនដដែល ដោយពួកគេនៅតែបន្តឃើញវិញ្ញាណមនុស្សដែលស្លាប់ទៅ ដោយខ្លះឃើញជារូបរាង ចំណែកខ្លះទៀត លឺតែសម្លេងមិនឃើញរូប ហើយ ដោយមិនមែនជាខួរក្បាលជាអ្នកបង្កើតឡើយ មានអ្នកខ្លះបានរៀបរាប់ថា ពួកគេថែមទាំងអាចធ្វើការទំនាក់ទំនងទៅវិញ្ញាណដែលបានស្លាប់ទៅទឿតផង។

បើយោងតាមប្រភពជាច្រើន បានលើកឡើងថា ចំពោះមនុស្សដែលអាចឃើញព្រលឹង គឺអាចដោយសារពួកគេបានបើកញាណទី៦ ដែលធ្វើឲ្យអាចមើលឃើញអ្វីដែលមនុស្សមួយចំនួនមិនអាចមើលឃើញឡើយ តើរឿងនេះពិតមែនឬក៏យ៉ាងណា? តើអ្វីជាវិញ្ញាណទី៦? ហេតុអ្វីអ្នកខ្លះអាចប្រើប្រាស់វាបាន ស្របពេលមនុស្សមួយចំនួនមិនអាចប្រើប្រាស់វាបាន?

​តាមការសិក្សាស្រាវជ្រាវ​ថ្មី បានបង្ហាញថា ញាណទី៦ គឺជាវិញ្ញាណដ៏ពិសេសមួយ ដែលអាចនិយាយវាគឺជាទេពកោសល្យពីធម្មជាតិដែលមនុស្សមួយចំនួនតូចប៉ុណ្ណោះអាចគ្រប់គ្រងវាបាន ដែលលក្ខណៈពិសេសវានោះ គឺយើងអាចប្រើប្រាស់វាដើម្បីទទួលព័ត៍មានផ្សេងៗដោយមិនចាំបាច់ប្រើប្រាស់ វទាំង៥ ដែលមានដូចជា ចក្ខុវិញ្ញាណ(ភ្នែក) សោតវិញ្ញាណ(ត្រចៀក) ជីវ្ហាវិញ្ញាណ(អណ្តាត) ឃានវិញ្ញាណ(ច្រមុះ) និងកាយវិញ្ញាណ(សាច់)។ ឧទាហរណ៍ អ្នកអង្គុយបិទភ្នែកអោនមុខចុះ នៅក្នុងទីតាំងមួយដែលសម្លេងអ៊ូអរខ្លាំង ហើយមនុស្សម្នាក់ដើរមកជិតអ្នកដោយមិនបន្លឺសម្លេង ប៉ុន្តែអ្នកនៅតែអាចដឹងមនុស្សម្នាក់នោះដើរមកពីទិសខាងណា ហើយនៅត្រង់ចំណុចណា នេះគឺជាសមត្ថភាពពិសេសមួយរបស់ ញាណទី៦ផងដែរ។​

មិនតែប៉ុណ្ណោះ មនុស្សជាច្រើនបានជឿថា ញាណទី៦នេះ គឺអាចប្រើប្រាស់ ដើម្បីទំនាក់ទំនងជាមួយនឹងពពួកផ្លូវងងឺត ដោយឃើញដឹងលឺតាមរយៈ រូបភាព សម្លេង ក្លិន ឬក៏ធ្វើឲ្យយើងមានអារម្មណ៍ថានរណាកំពុងអង្គុយក្បែរជាដើម។ ឧទាហរណ៍ អ្នកត្រូវបានឃើញព្រលឹង ឬលឺសម្លេងចម្លែកជាញឹកញ៉ាប់ តាមលក្ខណៈដែលបានរៀបរាប់ខាងលើ នេះក៏អាចជា វិញ្ញាណទី៦ចាប់ផ្តើមរបើកដែរ ជាទូទៅវាគឺចាប់ផ្តើមនៅកុមារភាព និងពេលខ្លះអាចនៅពេលពេលវ័យផងដែរ។ ចំណែកការឃើញខ្មោចយូរៗម្តង អាចបណ្តាលមកពីនិស្ស័យ ឬរាសីធ្លាក់ចុះតែប៉ុណ្ណោះ។

ជាងនេះទៅទៀត​ ញាណទី៦ ក៏អាចឲ្យយើងដឹងមុនអំពីអ្វីដែលនឹងកើតឡើងនៅអនាគតកាលទៀត ដែលសត្វភាគច្រើនគឺតែងមានញាណទី៦នេះ ម្ចាស់សត្វចិញ្ចឹមជាច្រើនបានប្រាប់ថា សត្វចិញ្ជឹមពួកគេបញ្ចេញកាយវិការស្លន់ស្លោរ រន្ធត់ ហើយរត់រកកន្លែងទីសុវត្ថិភាព មុនពេលដែល មានគ្រោះធម្មជាតិបានកើតឡើង។

យ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នា អានដោយ​វិចារណញ្ញាណ និងបើកចិត្តឲ្យទូលាយ ចំពោះរឿងនេះផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

ការធ្វើតេស្តញាណទី៦ (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ