អានខ្លះទៅស្រីៗ!​ ល្បិចចងចិត្តប្តី​ ឲ្យងប់ស្រលាញ់

//s9.kh1.co/7d/7de4db1ce2f0a130a1f917bcdae556893873193b.jpg
យល់ដឹង

 ០២-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

វិធីចងចិត្តស្វាមី អោយងប់ស្រលាញ់

យល់ដឹង៖ ជាទូទៅ ក្រោយពីចំណងអាពាហ៍ពិពាហ៍ ស្ត្រីភាគច្រើនតែងតែយកចិត្តទុក្ខចំពោះស្វាមី ឬជាដៃគូជីវិតវែងឆ្ងាយ ធ្វើយ៉ាងណាកុំឱ្យស្វាមីរបស់ខ្លួនមានចិត្តវៀចវេរ និងស្រឡាញ់ខ្លួនជាភរិយាឱ្យកាន់តែខ្លាំងរឹងមាំ ដែលធ្វើឱ្យចំណងស្នេហ៍រវាងស្វាមីភរិយាមួយគូរប្រព្រឹត្តទៅបានយ៉ាងរលូន និង មានក្តីសុខផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=552,q=100/25/2520578b7d6e0751be2ec6c6f47dadadb0f56809.jpg

ខាងក្រោមនេះ គឺជាវិធីមួយចំនួនក្នុងការថែរក្សាចំណងអាពាហ៍ពិពាហ៍ និងចងចិត្តស្វាមីរបស់នារីៗគ្រប់រូប៖

១.បង្ហាញ​ពី​ភាពគោរព​ស្រឡាញ់​ដែល​អ្នកមាន​ចំពោះ​ស្វាមីរបស់អ្នក

ស្វាមីភាគច្រើន តែងចង់បានការផ្តល់អារម្មណ៍គោរពស្រលាញ់ចំពោះខ្លួនពីភរិយា ដែលបង្ហាញថាតើ ខ្លួនមានសារៈសំខាន់ប៉ុណ្ណាចំពោះភរិយា ហើយការធ្វើបែបនេះ នឹងធ្វើឱ្យស្វាមីរបស់អ្នកកាន់តែលង់ខ្លួនស្រលាញ់ រឹតតែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនដឹងខ្លួន។

https://s9.kh1.co/__image/w=650,h=650,q=100/8b/8b4d51730be17336715450fc0ee904385389ea62.jpg

២.ចេះវាចា អរគុណ ជាញឹកញាប់ទៅកាន់ស្វាមីរបស់អ្នក

តាមការគិតរបស់មនុស្សប្រុស ការដែលភរិយាពឹងធ្វើអ្វីមួយ ដូចជាការលាងចាន បោកខោអាវជាដើម ពេលដែលរួចរាល់ស្រេចនោះ ភរិយាគួរគប្បីនិយាយពាក្យ ដែលនេះ ក៏អាចជាការបន្ទន់ចិត្តស្វាមីផងដែរ។

https://s9.kh1.co/__image/w=315,h=315,q=100/62/620c77b37be8b4f964c5cf85c8e1782056efac6f.jpg

៣.កុំរអ៊ូឬនិយាយច្រើនពេក នាំឱ្យការថ្នាក់ចិត្តពីស្វាមី បើគ្មានភាពចាំបាច់

ជាទូទៅ បុរសភាគច្រើនមិនសូវចូលចិត្តការរអ៊ូរទាំច្រើនពេក ពីភរិយាខ្លួនឡើយ។ ដូច្នេះ ការហាត់និយាយបែបទន់ភ្លន់ពីរោះពិសារ មិនគំរោះគំរើយ ផ្អែមល្ហែម ក៏ជាវិធីចងចិត្តស្វាមីដែលមានប្រសិទ្ធភាព​ ក្នុងចំណោមវិធីផ្សេងទៀតផងដែរ។

រូបតំណាង
រូបតំណាង

៤.ទុកឱ្យគេចាត់ការអ្នកតាមចិត្ត នៅពេលគេចង់ (រឿងនេះមានសារៈសំខាន់ណាស់)

រឿងកិច្ចការនៅលើគ្រែរបស់អ្នកជាមួយស្វាមីគឺជារឿងដ៏សំខាន់ ដែលនារីគ្រប់រូបមិនអាចមើលរំលងឡើយ បើទោះបីជាមានកូនច្រើនហើយក្តីយ៉ាងណាចុះ។ ជួនកាលប្តីរបស់អ្នកអាចនឹងមិនបង្ហាញឱ្យដឹងឬ និយាយចេញក៏ដោយចុះ តែការពាល់លើរាងកាយរបស់អ្នកពីស្វាមី ក៏អាចបង្ហាញពីភាពត្រូវការអ្នកប៉ុណ្ណា។

ចំពោះមនុស្ស​ប្រុស ការរួម​ដំណេក​ដែល​ល្អ​គឺជា​រឿងដែលមាន​ន័យ​ច្រើនជាង​ការ​ដល់​សេចក្ដី​ស្រណុក​ផុត​កំពូល​ទៅទៀត។ ស្វាមីរបស់អ្នកនឹងមាន​អារម្មណ៍​ដឹង​ពី​សេចក្ដីសុខ​ផុត​កំពូល​នៅពេល​បានឃើញ​ភរិយា​របស់ខ្លួន​មាន​សេចក្ដីសុខ និង​រីករាយ​ក្នុង​ការរួម​ដំណេក​ជាមួយគ្នា ហើយ​គេ​នឹងមាន​អារម្មណ៍​កើតទុក្ខ​នៅពេល​ឃើញថា គូជីវិត​របស់គេ​គ្មាន​ប្រតិកម្ម​តបស្នង។

រូបតំណាង
រូបតំណាង

៥.កុំព្រងើយកន្តើយដាក់ស្វាមី

តាមពិតទៅ តួនាទីរបស់ភរិយា ក៏ជាម្តាយរបស់ស្វាមីផងដែរ ដូច្នេះ ភរិយាគ្រប់រូបគួរតែយកចិត្តទុកដាក់ជាខ្លាំង ចំពោះការមើលថែទាំងស្វាមី ទាំង សម្លៀកបំពាក់ ការហូបចុក និង ទំនាក់ទំនងស្អិតរមួតជាមួយស្វាមី។

យោងតាមលោក Charles D. Schmitz អ្នកជំនាញការ និង​ជា​អ្នកនិពន្ធ​ល្បីឈ្មោះ​ម្នាក់ បានមានប្រសាសន៍ដូច្នេះថា ៖នៅពេលណា​ដែល​ស្ត្រី​ជា​ម្ដាយ ​គិតតែ​ពី​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ពួកកូនៗច្ រើន​ជ្រុល​ពេករហូតដល់​ភ្លេច​ផ្ដល់​ការចាប់អារម្មណ៍​ចំពោះ​ស្វា​មីនោះ ប្រាកដ​ណាស់ រឿង​នោះ​នឹង​ក្លាយជា​បញ្ហា​ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍​មិន​ខាន ហើយ សម្ព័ន្ធភាព​រវាង​ស្វាមី និង​ភរិយា ជា​រឿងដែលមានសារៈ​សំខាន់​លើស​រឿងអ្វីៗ​ទាំងអស់៕

រូបតំណាង
រូបតំណាង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T