លោក Zidane ប្រាប់រឿងមួយអំពី Ramos មុនពេលជួប Chelsea ជើងទី២

//s9.kh1.co/16/165086e4efce3b72a8559c16c207b8dde62e5fc7.jpg
កីទ្បា

 ០២-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Zidane បញ្ជាក់ថា Ramos ត្រៀមខ្លួនរួចជាស្រេចសម្រាប់ Real Madrid ពេលជួប Chelsea

អេស្ប៉ាញ៖ គ្រូបង្វឹករបស់ក្រុមអធិរាជស Real Madrid គឺ លោក Zinedine Zidane ​បានចេញមកបញ្ជាក់ថា​ កីឡាករខ្សែការពារអេស្ប៉ាញ Sergio Ramos នឹងមានវត្តមានក្នុងការលេងនៅជើងទី២ ក្នុងជំនួបប្រកួតជាមួយក្រុម​តោខៀវ Chel​sea​ នៅពានរង្វាន់ UFFA Champion League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane
លោក Zinedine Zidane
 កីឡាករខ្សែការពារអេស្ប៉ាញ Sergio Ramos
 កីឡាករខ្សែការពារអេស្ប៉ាញ Sergio Ramos

កីឡាករខ្សែការពារកណ្តាល Sergio Ramos ​មិនបានបង្ហាញខ្លួនលេងឧ្យក្រុម​ Real Madrid ចាប់តាំងពីខែមិនាមកម្ល៉េះ ដោយសារតែរូបគេជួបបញ្ហារបួសកំភួនជើងនៅ ខណៈពេលដែលរូបគេលេងឧ្យក្រុមជម្រើសជាតិ។​ លោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid បានបង្ហាញថាប្រធានក្រុម Real Madrid​ រូបនេះមានកាយសម្បទារឹងមាំឡើងវិញ​ និងមានលក្ខណៈពិសេសនៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្រុមតោខៀវ Chelsea ។

 កីឡាករខ្សែការពារអេស្ប៉ាញ Sergio Ramos
 កីឡាករខ្សែការពារអេស្ប៉ាញ Sergio Ramos
លោក Zinedine Zidane
លោក Zinedine Zidane

លោក Zidane បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រមុនពេលការប្រកួតនៅ La Liga របស់ Real Madrid ជាមួយក្លិប Osasuna ថា“ Ramos កំពុងហ្វឹកហាត់ជាមួយយើងហើយនោះមានន័យថាគាត់ក៏អាចលេងបានដែរ” ។​ យើងនឹងឃើញអ្វីដែលយើងធ្វើនៅពេលយើងដាក់​ Sergio​ Ramos ក្នុងបញ្ជីឈ្មោះកីឡាករក្នុងការត្រៀមខ្លួនដើម្បីលេងទល់នឹងក្រុម Chealsea ។​ ទោះយ៉ាងណា Ramos នឹងមិនបានលេងទេនៅថ្ងៃសៅរ៍នោះទេ ព្រោះ Zidane នឹងទុកគាត់ឱ្យនៅអង្គុយកៅអ៊ីបម្រុង៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T