Man UTD មានអាទិភាពក្នុងការទិញយកខ្សែការពាររូបនេះក្រោយ Real Madrid ដកថយ

//s9.kh1.co/89/89d88dfaa8443708e67476d4fe66e396eeaf358e.jpg
កីទ្បា

 ០១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Man UTD មានអាទិភាពជាងគេក្នុងការដណ្ដើមយកខ្សែការពារ Pau Torres

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានចរចាទុកជាមុនលើកិច្ចព្រមព្រៀងទិញយក ខ្សែការពារ Pau Torres ពីក្លិប Villarreal ហើយ នេះបើយោងតាមការរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Pau Torres
ខ្សែការពារ Pau Torres

ភាគីរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer បានព្យាយាមស្វះស្វែងរកដៃគូដែលអាចលេងត្រូវជើងគ្នាជាមួយប្រធានក្រុម Harry Maguire ហើយគោលដៅធំចម្បងគេគឺ Pau Torres នេះហើយ។

ខ្សែការពារ Pau Torres
ខ្សែការពារ Pau Torres

El Larguero បានប្រាប់ឲ្យដឹងថា Man UTD កំពុងមានអាទិភាពក្នុងការនាំយកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនិងចង់ទិញយករូបគេឲ្យបានមុនព្រឹត្តិការណ៍បាល់ទាត់ Euro ឆ្នាំ ២០២០ ស្របពេល Real Madrid បានដកខ្លួនចេញពីការតាមប្រជែងនេះ។

ខ្សែការពារ Pau Torres
ខ្សែការពារ Pau Torres

តម្លៃផ្ដាច់កុងត្រារបស់ Torres គឺខ្ទង់ ៤៣.៤លានផោន(ស្មើនឹងប្រមាណ ៦០.៣លានដុល្លារ) និងអាចហក់ឡើងដល់ ៥៦.៤លានផោន(ស្មើនឹងប្រមាណ ៧៨.៤លានដុល្លារ) នៅរយៈពេល១៥ថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករនារដូវក្ដៅ។

ខ្សែការពារ Pau Torres
ខ្សែការពារ Pau Torres

ដូច្នេះហើយទើប Man UTD ព្យាយាមតាមចែចូវគេយកមក Old Trafford ឲ្យបានមុនកាលកំណត់នោះព្រោះមិនចងលចំណាយប្រាក់ច្រើននោះឡើយ៕

ប្រភពthesun

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T