អតីតកីឡាករ Real Madrid រូបនេះថាការចងចាំដ៏អាក្រក់បំផុតគឺពេលប្រកួតទល់នឹង Barca

//s9.kh1.co/a8/a83d6aee3881d8b262718897044caf60a4487a53.jpg
កីទ្បា

 ០១-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Xabi Alonso និយាយពីការចងចាំអាក្រក់បំផុតក្នុងអាជីព

អេស្ប៉ាញ៖ អតីតខ្សែបម្រើ Xabi Alonso ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុមយុវជនរបស់ Real Sociedad បានរំលឹកពីអតីតកាលដ៏ជូរចត់ជាងគេក្នុងអាជីពខណៈស្នាក់នៅទឹកដី Santiago Bernabeu ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូ Xabi Alonso
លោកគ្រូ Xabi Alonso

Alonso ផ្ទេរពី Liverpool មក Real Madrid នៅឆ្នាំ ២០០៩ ហើយបន្តលេងរហូតដល់ឆ្នាំ២០១៤ ដោយបានឈ្នះពាន La Liga ក្នុងឆ្នាំ២០១២,ពាន Copa Del Rey ២លើក និង Champions League ១លើក ទើបចាកចេញពី Bayern Munich ប៉ុន្តែពេលគេសួរដល់អនុស្សាវរីយ៍ដ៏ឈឺចាប់ដែលមិនអាចបំភ្លេចបាន លោកក៏បានបង្ហើបថាវាកើតឡើងកាលពីឆ្នាំ ២០១០ ។

អតីតខ្សែបម្រើ Xabi Alonso 
អតីតខ្សែបម្រើ Xabi Alonso 

កាលណោះ Real Madrid ត្រូវប្រកួតជាមួយក្លិបគូប្រជែងគ្រប់សម័យកាល Barcelona ហើយលទ្ធផលនៃការប្រកួតគឺ Barcelona បានលត់ Real Madrid ដល់ទៅ ៥ ទល់នឹង ០ ឯណោះ។

ការប្រកួត El Clasico
ការប្រកួត El Clasico
ការប្រកួត El Clasico
ការប្រកួត El Clasico

អតីតខ្សែបម្រើឆ្នើម Xavi Hernandez និង Pedro Rodriguez ស៊ុតបញ្ចូលទីម្នាក់១គ្រាប់ មុននឹង David Villa ដាក់ថែម២គ្រាប់ទៀត បិទគូថដោយ Jeffren ១គ្រាប់នៅតង់ទី២ ដែលធ្វើឲ្យកីឡាករ Real Madrid បាក់ស្បាតតែម្ដង។

ការប្រកួត El Clasico
ការប្រកួត El Clasico

លោក Xabi Alonso បានថ្លែងប្រាប់កម្មវិធី Greatest Game ដែលរៀបចំឡើងដោយ Jamie Carragher ថា៖

ពួកយើងដឹងខ្លួនថាបើសិនពួកយើងបន្តលេងបែបនេះទៀត ពួកគេនឹងលត់ពួកយើងខ្លាំងជាងនេះមិនខាន។ ការប្រកួតនៅ Camp Nou ដែលពួកយើង(Real Madrid) ចាញ់ ៥ ទល់នឹង ០ នេះគឺចាត់ទុកជាយប់មួយដ៏អាក្រក់បំផុតនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំ។ បន្ទាប់ពីការប្រកួតចាប់ផ្ដើមទើបតែបាន២០នាទី ខ្ញុំក៏ចង់ចាកចេញ ទៅផ្ទះ ទៅងូតទឹក ហើយទៅផ្ទះ។ វាពិតជាឈឺចាប់ណាស់។ ពួកយើងមិនគួរលេងស្លូតៗបែបនេះដាក់ពួកគេទេ។

លោក Xabi Alonso 
លោក Xabi Alonso
លោក Xabi Alonso

ប្រភពmarca

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T