ក្ដៅៗ បុគ្គលិកជាច្រើននាក់ នៅហាងលក់គ្រឿងសមុទ្រមួយកន្លែង ឆ្លងជំងឺកូវីដ-១៩

//s9.kh1.co/5c/5c5130707cae65fd2258e299cf1b1a9e7fd8fd69.jpg
សង្គម

 ០១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ច្រើននាក់ រួមមានបុគ្គលិកផ្នែកដឹកជញ្ជូន ០៣នាក់ផងដែរ នៅ ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ​ ដែលមានទីតាំងស្ថិតនៅ ​ផ្លូវលេខ ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី ០១ ខែឧសភានេះ អនុគណៈកម្មការ ប្រកាសរកឃើញ បុគ្គលិកធ្វើការច្រើននាក់ រួមមានបុគ្គលិកផ្នែកដឹកជញ្ជូន ០៣នាក់ផងដែរ នៅ ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ​ ដែលមានទីតាំងស្ថិតនៅ ​ផ្លូវលេខ ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក បានឆ្លងកូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

សម្រាប់ព័ត៌មានបន្ថែម សូមចុច៖ https://t.me/khmerload

ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ​ 
ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ​ 

ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T