ចប់ហើយ! តារាជួរមុខរបស់ជម្រើសជាតិអង់គ្លេសរូបនេះអាចអវត្តមាននៅ Euro 2020

//s9.kh1.co/c5/c51e0b722927b2cac706a8eda9c623b65e9265db.jpg
កីទ្បា

 ០១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើឆ្នើមម្នាក់អាចនឹងគ្មានមុខនៅ Euro 2020

អង់គ្លេស៖ ប្រធានក្រុមហង្សក្រហម Liverpool គឺខ្សែបម្រើ Jordan Henderson មានភាគរយខ្ពស់អាចអវត្តមាននៅក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា Euro ឆ្នាំ២០២០ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jordan Henderson 
ខ្សែបម្រើ Jordan Henderson 

Henderson បានទទួលរងរបួសក្នុងជំនួបជាមួយក្រុមស្ករគ្រាប់ Everton កាលពីខែកុម្ភៈកន្លងទៅ ដែលតម្រូវឲ្យគេសម្រាកព្យាបាលយ៉ាងហោចណាស់៤សប្តាហ៍ ប៉ុន្តែពេលនេះលោកគ្រូបង្វឹក Jurgen Klopp បានពាំនាំដំណឹងអាក្រក់មកឲ្យនោះគឺស្ថានភាពរបស់គេមិនទាន់អាចមកហ្វឹកហាត់នៅលើទីលានបានឡើយ និងអាចចំណាយពេលព្យាបាលបន្តទៀត។

ខ្សែបម្រើ Jordan Henderson រងរបួស
ខ្សែបម្រើ Jordan Henderson រងរបួស

នេះអាចជាដំណឹងមិនគួរឲ្យអំណរមួយសម្រាប់លោកគ្រូបង្វឹក Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេស ព្រោះ Henderson ចាត់ទុកជាសំណព្វចិត្តរបស់លោកគ្រូ ខណៈការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ព្រឹត្តិការណ៍ Euro គឺនឹងធ្វើឡើងនៅ៤៤ថ្ងៃបន្ទាប់ ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិក្រូអាតផងដែរ។

ខ្សែបម្រើ Jordan Henderson និងលោកគ្រូបង្វឹក Gareth Southgate
ខ្សែបម្រើ Jordan Henderson និងលោកគ្រូបង្វឹក Gareth Southgate

Jordan Henderson ក៏ត្រូវគេរំពឹងទុកថានឹងគ្មានមុខក្នុងការប្រកួតនៅរដូវកាលនេះទៀតទេខណៈការប្រកួតបញ្ចប់រដូវកាលរបស់ Liverpool នឹងធ្វើឡើងនៅថ្ងៃទី២៤ខែមេសា ទល់នឹងក្រុម Crystal Palace ហើយថ្ងៃទី២៥ លោកគ្រូបង្វឹក  Southgate នឹងត្រូវបញ្ចូលឈ្មោះកីឡាករដែលមានសិទ្ធិទៅលេងនៅ Euro 2020 ហើយ។

ខ្សែបម្រើ Jordan Henderson 
ខ្សែបម្រើ Jordan Henderson 

គួររម្លឹកផងដែរថា ខ្សែបម្រើ Jordan Henderson ចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ ២០០៩ ពោលគឺនៅក្រុមយុវជនក្រោម១៩ឆ្នាំ ហើយនៅឆ្នាំ២០១០ គេក៏ត្រូវកោះហៅមកលេងឲ្យឈុតធំតែម្ដង៕

ខ្សែបម្រើ Jordan Henderson 
ខ្សែបម្រើ Jordan Henderson 

ប្រភពthesun

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T