អគ្គិសនីកម្ពុជា សុំឲ្យប្រជាពលរដ្ឋទូទាត់ថ្លៃភ្លើង ទាន់ពេលវេលា តាមរយៈកម្មវិធីទាំងនេះ ចំពោះតំបន់បិទខ្ទប់ តម្រូវឲ្យ…

//s9.kh1.co/ac/ac8f94449489a75e2080f35f23db90f82e6805bb.jpg
សង្គម

 ០១-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ដើម្បីមានលទ្ធភាព ទូទាត់បន្ត ទៅកាន់ប្រភព អ្នកផលិតអគ្គិសនី អគ្គិសនីកម្ពុជា សុំឲ្យប្រជាពលរដ្ឋ ឆាប់បង់ប្រាក់ ដោយមិនអាចពន្យារ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ មេសា ២០២១ កន្លងទៅនេះ អគ្គិសនីកម្ពុជា បានធ្វើការ ជូនដំណឹង ស្តីពី ជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនី ក្នុងកំឡុងពេល អនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ដើម្បីអាចមានលទ្ធភាពទូទាត់បន្ត ទៅកាន់អ្នកផលិតអគ្គិសនី ទាំងក្នុងប្រទេស និង ប្រទេសជិតខាងនោះ អគ្គិសនីកម្ពុជា បានអំពាវនាវ ឲ្យអតិថិជនទាំងអស់ ជួយទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ឲ្យទាន់ពេលវេលា តាមរយៈ កម្មវិធីនៃប្រព័ន្ធទូទាត់ របស់បណ្តាដៃគូសហការ ជាធនាគារ និងគ្រឹស្ថានមីក្រូហរិញ្ញវត្ថុផ្សេងៗ ឫអញ្ជើញទៅទូទាត់ដោយផ្ទាល់ នៅទីតាំងដែលជិតលោកអ្នកបំផុត។

ដោយឡែក ចំពោះទីតាំងធំៗ ដែលទទួលការទូទាត់ ជាមូលប្បទានប័ត្រ អគ្គិសនីកម្ពុជា បានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលការទូទាត់ថ្លៃប្រើប្រាស់ ថាមពលរបស់អតិថិជន ក្នុងតំបន់បិទខ្ទប់ ដោយអតិថិន គ្រាន់តែតម្រូវឲ្យទាក់ទង តាមលេខទូរសព្ទដៃ ដែលមានក្នុងវិក្កយបត្រ រៀងរាល់ម៉ោងធ្វើការ។

ក្រៅពីនេះ អតិថិជនទាំងអស់ ក៏អាចបង្វែរការទូទាត់ តាមរយៈធនាគារ មកកាន់គណនីណាមួយ របស់អគ្គិសនីកម្ពុជា ដូចការភ្ជាប់ក្នុងតារាងជូន ហើយថតចម្លងឯកសារនោះ ផ្ញើមកកាន់ លេខទូរសព្ទ 012 685 789​ តាមរយៈ Telegram ឫ Whatsapp ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T