ចិត្តខ្លាំងគ្រាន់បើ! អ្នកគាំទ្រ នាំគ្នាឆ្លេឆ្លា ក្រោយពេល G-Devith លុបចម្រៀងខ្លួនចោលខ្ទេច មុនពេលកំណត់

//s9.kh1.co/96/966d4e1f925be374606b614a975b6e3df8968539.jpg
តារា & កម្សាន្ដ

 ០១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតាប៉ុន្មានទេ តារារ៉េប G-Devith មិនត្រឹមតែ ធ្វើតាមការសន្យាទេ​ ថែមទាំង ហ៊ានដល់ថ្នាក់ លុបមុនពេលកំណត់ ថែមទៀតផង

រាជធានីភ្នំពេញ ៖ មិនដឹងជាកើតរឿងអីសោះ កាលពីប៉ុន្មានថ្ងៃមុននេះ តារារ៉េប ងួន ចាន់ដេវីត ហៅ G-Devith បែរជា បង្ហោះសារ សន្យានឹងលុបចោល រាល់បទចម្រៀងរបស់ខ្លួន ទាំងអស់ចេញពី គណនីYouTube របស់ខ្លួន ខណៈដែល ប្រជាប្រិយភាព ក្នុងវិស័យរ៉េប ហាក់ដូចមិនសមប្រកប ក្នុងមួយរយៈចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិច ប្រសិនបើយើងងាក មកមើលទំព័រហ្វេសប៊ុកផ្លូវការ របស់តារារ៉េបវ័យក្មេងរូបនេះវិញ យើងនឹងឃើញយ៉ាងច្បាស់ថា មិនទាន់ ទាំំងដល់ពេលដែលខ្លួនប្រកាសថា នឹងត្រូវលុបចោលផង ស្រាប់តែ យប់ថ្ងៃទី ៣០នេះ ហ្វេនៗនាំគ្នាឆ្លេឆ្លា ព្រោះមិនទាន់បាន ថតចម្រៀងIdol ទុកនៅឡើយ ខណៈត្រូវរូបលោក ប្រកាសក្តែងៗថា បទចម្រៀង ទាំងអស់របស់ខ្លួន ត្រូវបានលុបចេញពី YouTube ខ្ទេចអស់ រួចទៅហើយ។

គួរបញ្ជាក់ផងដែរថា ក្រោយឃើញ សភាពបែបនេះ មហាជនជាច្រើន ដាក់ការសង្ស័យ ថាលោក ងួន ចាន់ដេវីត ប្រាកដ ជាដកជើងចេញពី វិស័យរ៉េបនៅស្រុកខ្មែរ ចាប់ពីពេលនេះហើយ ដោយរូបលោក បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា ៖

ខណៈពេលនេះ អ្វីៗត្រូវបានបញ្ចប់ហើយ Now everything is gone

G-Devith

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារារ៉េប ងួន ចាន់ដេវីត
  តារារ៉េប ងួន ចាន់ដេវីត
  តារារ៉េប ងួន ចាន់ដេវីត
  តារារ៉េប ងួន ចាន់ដេវីត
  តារារ៉េប ងួន ចាន់ដេវីត
  តារារ៉េប ងួន ចាន់ដេវីត
  តារារ៉េប ងួន ចាន់ដេវីត និងតារាចម្រៀងស្រី ទេព បូព្រឹក្ស
  តារារ៉េប ងួន ចាន់ដេវីត និងតារាចម្រៀងស្រី ទេព បូព្រឹក្ស
រូបភាព
រូបភាព
ងួន ចាន់ដេវីត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T