និយាយចឹងចប់បាត់! លោក Pochettino ថា កីឡាករឆ្នើមម្នាក់នេះអាចនឹងចាកចេញប្រសិនបើ PSG អត់ឈ្នះ​ UCL

//s9.kh1.co/62/62cb8031da6070c8a0c51a25975fa3eb7d1a06be.jpg
កីទ្បា

 ០១-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Mauricio Pochettino ថា Kylian Mbappe អាចនឹងចាកចេញ

បារាំង៖ អ្នកចាត់ការទូទៅក្លិប Paris Saint Germain លោក Mauricio Pochettino បានលើកឡើងថា ក្រុមរបស់លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ចុះបញ្ចូលកីឡាករ Kylian Mbappe មិនឲ្យចាកចេញទោះក្រុមបរាជ័យក្នុងការឈ្នះពានរង្វាន់ Champions League ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kylian Mbappe
  កីឡាករ Kylian Mbappe

ជាការពិតណាស់ PSG កំពុងប្រឈមមុខនឹងការជ្រុះចេញពីពានរង្វាន់ Champions League បន្ទាប់ពីទទួលរង់បរាជ័យក្រោមថ្វីជើង Manchester City ក្នុងការប្រកួតជើងទីមួយ វគ្គបួនក្រុមចុងក្រោយនៃកាលពីថ្ងៃអង្គារកន្លងទៅ។

បរាជ័យក្នុងការឈ្នះពានរង្វាន់នេះអាចនឹងធ្វើឲ្យ Mbappe ពិចារណាក្នុងការចាកចេញទៅកាន់ក្លិបធំៗផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុបស្របពេលដែលមានក្លិបជាច្រើនដូចជា Real Madrid, Liverpool, Man City និង Manchester United សុទ្ធតែមានចំណាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិបារាំងរូបនេះ។

  កីឡាករ Kylian Mbappe
  កីឡាករ Kylian Mbappe

លោក Pochettino បាននិយាយថា៖

វាជាសំណួរសម្រាប់ Mbappe មិនមែនខ្ញុំទេ។ ពួកយើងបានចាញ់ការប្រកួត ប៉ុន្តែ យើងនៅសល់មួយប្រកួតទៀត ហើយ រឿងដែលមិនគួរឲ្យជឿអាចកើតឡើងបាននៅក្នុងពានរង្វាន់ Champions League។ គាត់នៅមានកុងត្រាមួយឆ្នាំទៀតជាមួយ PSG។ ខ្ញុំ និង ក្លិប នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបញ្ចុះបញ្ចូលគេឲ្យនៅជាមួយពួកយើងជាច្រើនឆ្នាំបន្តទៀត៕

លោក Mauricio Pochettino
  កីឡាករ Kylian Mbappe
  កីឡាករ Kylian Mbappe

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖ 

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T