Michael B. Jordan បង្ហើបថាភាពយន្ត Superhero វ័យក្មេងរបស់ DC រឿង «Static Shock» កំពុងតែផលិតហើយ

//s9.kh1.co/c4/c409ac578c3e404a684f961e0ca1bce1f5ab7710.png
តារា & កម្សាន្ដ

 ០១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

រឿង Static Shock របស់ DC ដែលផលិតដោយ Michael B. Jordan កំពុងតែអភិវឌ្ឍន៏លើ Script ហើយ

បរទេស៖ លោកអ្នកប្រាកដជាបានស្គាល់មកហើយនូវតារាសម្ដែងនឹងផលិតករលោក Michael B. Jordan ដែលលោកត្រូវបានគេស្គាល់កាន់តែខ្លាំងនៅក្នុងភាពយន្តរបស់ MCU រឿង Black Panther សម្ដែងជា Kilmomger និងជាពិសេសពាក្យចចាមរាមនានាដែលថាលោកនឹងចូលមកកាន់ដំណែង The Black Superman ក្នុងខ្សែភាពយន្ត Superman Reboot របស់អ្នកដឹកនាំរឿងលោក J.J Abrams។ ក៏ប៉ុន្តែលោកទើបតែបង្ហាញថាវាមិនមែនជាការពិតទេដែលថាលោកនឹងមកកាន់តំណែងជា Superman នេះហើយលោកថែមទាំងនិយាយថាវាជាការលើកដំកើនលោកពេកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Michael B. Jordan
លោក Michael B. Jordan
លោក Michael B. Jordan ជា Superman (រចនាដោយអ្នកគាំទ្រ)
លោក Michael B. Jordan ជា Superman (រចនាដោយអ្នកគាំទ្រ)

ក៏ប៉ុន្តែទោះជាយ៉ាងណាយើងមិនដឹងច្បាស់ថាលោកនឹងមកកាន់តំណែងកំពូលវីរបុរសរបស់ DC នេះជាពិតមែនក៏នៅក្នុងខែ តុលា ឆ្នាំ២០២០ ក្នុងកម្មពិធី DC Fandom ក្រុមហ៊ុន DC បានប្រកាសថាលោក Michael B. Jordan នឹងចូលមកពាក់ព័ន្ទនឹងភាពយន្ត superhero របស់ DC ជាថ្មីម្ដងទៀតក្នុងនាមជាផលិតករម្ដងនោះគឺភាពយន្តរឿង Static Shock ដែលមានពាក្យចចាមរាមថា Jaden Smith នឹងមកកាន់ដំណែងតួអង្គមួយនេះ។

សៀវភៅ Comic រឿង Static Shock
សៀវភៅ Comic រឿង Static Shock

យ៉ាងណាមិញនាថ្មីៗនេះតារាសម្ដែងនឹងជាផលិតករលោក Michael B. Jordan បានបង្ហើបថាអត្តបទឬ Script នៃខ្សែភាពយន្តកំពូលវីរបុរសស្បែកខ្មៅវ័យក្មេងរឿង Static Shock នេះគឺកំពុងត្រូវបានគេសរសេរព្រាងហើយបើយោងតាមបទសំភាសរបស់លោកបាននិយាយថា៖

ឥលូវនេះយើងមានអ្នកនិពន្ធម្នាក់ហើយគឺលោក Randy McKinnon ជាទទួលខុសត្រូវនិងរៀបចំសេចក្តីព្រាងនៃ Script ពេលឥឡូវនេះ។ ខ្ញុំពិតជារំភើបណាស់។ ខ្ញុំចង់និយាយជាថ្មីម្តងទៀតក្នុងនាមជាក្មេងម្នាក់ធំឡើងមើលខ្សែភាពយន្ត Static Shock នេះវាគឺជារឿងមួយដែលជម្រុញអោយខ្ញុំផលិតនូវខ្សែភាពយន្តនេះ។ ម្យ៉ាងទៀតវាគឺជាប្រភេទខ្សែភាពយន្តដំណាងអោយមនុស្សវ័យក្មេងវាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ហើយខ្ញុំដឹងថាវាមានសារៈសំខាន់ចំពោះក្មេងដទៃទៀតនៅថ្ងៃនេះ។ ដូចនេះហេតុដែលធ្វើអោយរឿងនេះត្រូវបានគេយកមកថតជា Live-Action (សម្ដែងដោយមនុស្ស) បែបនេះខ្ញុំពិតជារំភើបណាស់។ តែយើងមិនទានើមាន Timelines ច្បាស់លាស់ឬព័ត៌មានពិតបន្ថែមពីនេះឡើយ។ ប៉ុន្តែយើងកំពុងស្ថិតក្នុងដំណើរការនៃផលិត។ ហើយខ្ញុំរំពឹងរងចាំព័ត៌មានបន្ថែមថ្មីៗទៀតដើម្បីប្រាប់អ្នកនៅពេលក្រោយ៕

សម្ដីលោក Michael B. Jordan
លោក Michael B. Jordan
លោក Michael B. Jordan
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T