អត់ចេញទេមើលទៅ! សប្តាហ៍ក្រោយកីឡាកររូបនេះអាចនឹងបន្តកុងត្រាថ្មីជាមួយ Man UTD មួយរដូវកាលទៀត

//s9.kh1.co/b0/b0a2bb4890e15e17613f18594daa9106ca681a2e.jpg
កីទ្បា

 ០១-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សប្តាហ៍ក្រោយខ្សែប្រយុទ្ធ Edinson Cavani អាចនឹងសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Man UTD មួយរដូវកាលទៀត

អង់គ្លេស៖ បើយោងតាមគេហទំព័រ ESPN បានឲ្យដឹងថានៅសប្តាហ៍ក្រោយនេះខ្សែប្រយុទ្ធជើងចាស់ Edinson Cavani នឹងសម្រេចបន្តកិច្ចសន្យាថ្មីជាមួយក្លិបបិសាចក្រហម Manchester United មួយរដូវកាលទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Edinson Cavani 
Edinson Cavani 

គួរបញ្ជាក់ដែរថាមួយរយៈពេលមុននេះ មានដំណឹងលេចឮជាច្រើនថា Cavani អាចនឹងត្រូវចាកចេញទៅលេងឲ្យក្លិបនៅប្រទេសអាហ្សង់ទីន Boca Juniors នៅរដូវកាលក្រោយ ប៉ុន្តែពេលនេះរូបគេអាចនឹងមានភាគរយខ្ពស់ក្នុងការនៅលេងឲ្យ Man UTD មួយរដូវកាលទៀត។ ជាក់ស្តែងក្រោយផ្លាស់ចេញពីក្លិប Paris Saint-Germain មករួមជាមួយ Man UTD កាលពីឆ្នាំមុន Cavani ចូលលេងឲ្យលោកគ្រូបង្វឹក Ole Gunnar Solskjaer បាន៣៣ប្រកួត​ ស៊ុតបាន១២គ្រាប់ផងដែរ៕

Edinson Cavani 
Edinson Cavani 

ប្រភពgoal

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T