រាជធានីភ្នំពេញ ៖ បានមួយខែត្រឹម ចាប់តាំងពី តារាសម្តែងស្រី កម្ពស់ខ្ពស់ រាងស្តើង ទឹម រដ្ឋា ត្រូវបាន មិត្តប្រុសលុតជង្គង់ បំពាក់ចិញ្ចៀន ក្លាយជាគូដណ្តឹងនឹងគ្នា ផ្អើលអស់អ្នកគាំទ្រ នាំគ្នាសាទរ ពេញទំព័រហ្វេសប៊ុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ អ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ដោយ នៅសុទ្ធៗ ស្រាប់តែ តារាស្រីរាងតូចច្រឡឹងរូបនេះ បានគិតគូរដល់ រឿងកូនៗ ថែមទៀតផង ដោយក្នុងនោះ រូបនាង បានសន្យានឹងខ្លួនឯងថា បើទោះបី មានកូនច្រើនក្តី ក៏ខ្លួនមិនបណ្តែតបណ្តោយឲ្យរាងកាយ ខុសឆ្ងាយពី រូបរាងពេលបច្ចុប្បន្ននេះឡើយ។
គួរបញ្ជាក់ថា ក្នុងពេលថ្មីៗ តារាសម្តែងស្រីរូបនេះ បានបង្ហោះសារ ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន យ៉ាងដូច្នេះថា ៖
ការសន្យា ទោះបីជាយើងសន្យាប៉ុន្មានដង នឹងជា១មនុស្សប៉ុន្មាននាក់ក៏នៅតែមិនសំខាន់ តែអ្វីដែលសំខាន់គឺត្រូវតែសន្យានឹងខ្លួនឯងឲបានជាមុនសិន ថានឹងថែរក្សារាងឲនៅដ៏ដែល បើទោះបីអនាគតទៅមានកូនប៉ុន្មាននាក់ក៏ដោយ ស្លាប់មិនប្ដូរឈ្មោះ រស់មិនប្ដូររាង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







