អ្នកចូលចំណុច មួយណា?​ កត្តាទាំងនេះ ធ្វើឲ្យអ្នករៀន Online មិនចេះសោះ សូម្បីតែ១០ភាគរយ?

//s9.kh1.co/fa/fa869fa7f3207effe2a3062bac81cdad41906138.jpg
យល់ដឹង

 ៣០-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

កត្តាទាំងនេះធ្វើឲ្យអ្នករៀនអនឡាញមិនចេះសោះសូម្បី១ភាគរយ

សិក្សា: ជាការពិតណាស់ នៅក្នុងកំឡុងពេលនៃការបិទខ្ទប់ ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទាំងការធ្វើការងារ ការធ្វើអាជីវកម្ម និងជាពិសេសទៅទៀតនោះគឺការសិក្សារៀនសូត្រ ក៏តម្រូវជាចំបាច់ឲ្យត្រូវធ្វើពីផ្ទះ ដើម្បីធ្វើការទប់ស្កាត់ការឆ្លងរីករាលដាល និងបង្ការពីការឆ្លងជំងឺកូវីដដោយយថាហេតុណាមួយ ដែលយើងមិនអាចមើលឃើញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការសិក្សាតាមរយ:ប្រព័ន្ធអនឡាញក៏បានចោទជាប្រធានបទដ៏សំខាន់សម្រាប់ការសិក្សារបស់សិស្ស-និស្សិត ដោយមានមតិមួយចំនួនបានលើកឡើងថា ការរៀនអនឡាញមិនចេះ គឺបណ្តាលមកពីកត្តាចម្បងៗទាំងនេះ÷
កត្តាទី១: រៀនមិនកត់ត្រាទុក

រូបតំណាង
រូបតំណាង

ការកត់ត្រាចំណាំក៏ជាផ្នែកមួយដ៏សំខាន់ ដែលអាចជួយអ្នកក្នុងការបង្ការការភ្លេចនូវមេរៀនត្រង់ចំណុចណាមួយ ដោយអ្នកអាចធ្វើការរំលឹកនៅមេរៀននោះឡើងវិញបាន បន្ទាប់ពីអ្នកបើកមើលសៀវភៅកត់ត្រាម្តងទៀត ជាជាងការមិនកត់ត្រាអ្វីសោះ ចាំតែសុំគេកត់ចម្លង ដែលអាចធ្វើឲ្យការសិក្សារបស់អ្នកបាត់បង់គុណភាព។
កត្តាទី២: បើកទូរស័ព្ទចោល

រូបតំណាង
រូបតំណាង

ការរៀនតាមអនឡាញមួយដែលមានប្រសិទ្ធិគឺតម្រូវឲ្យមានយកចិត្តទុកដាក់ទាំងគ្រូទាំងសិស្ស។ ការដែលអ្នកបើកទូរស័ព្ទចោល តែបើជាបិទកាមេរ៉ា ឬធ្វើអ្វីផ្សេងដូចជាចូលបន្ទប់ទឹក ញ៉ាំមី លេងហ្វេសប៊ុកកំឡុងពេលរៀនអនឡាញនោះ លទ្ធផលនៃការរៀនអនឡាញរបស់អ្នក នឹងទទួលបាននៅក្នុងកម្រិតមួយដ៏ថោកជាក់ជាមិនខាន។

កត្តាទី៣: ដេករៀន

រូបតំណាង
រូបតំណាង

ការរៀនមួយដ៏ត្រឹមត្រូវ គឺត្រូវការជាចំបាច់ហើយអ្នកមានការត្រៀមខ្លួន ដូចជាការរៀបចំឥរិយាបថ មុននឹងទទួលយកមេរៀនថ្មីៗ ដែលលោកគ្រូ-អ្នកគ្រូ នឹងបង្រៀន។ ការមិនបានត្រៀមខ្លួនឲ្យបានត្រឹមត្រូវ ពោលគឺពេលរៀន ចំណែកឯអ្នកកំពុងតែគេងលក់ស្កប់ស្កល់នោះ ច្បាស់ណាស់មេរៀនដែលអ្នកទទួលបាននោះគឺសុបិនរបស់អ្នកទៅវិញទេ ដោយហេតុថា មេរៀនដែលគ្រូពន្យល់អ្នកមិនបានត្រងត្រាប់ស្តាប់ឲ្យបានល្អិតល្អន់ ហើយជាពិសេសទៅទៀតនោះ គុណភាពនៃការសិក្សារបស់អ្នកក៏នឹងអាចធ្លាក់ទៅតាមនឹងផងដែរ៕

ជារួមមក ដើម្បីទទួលបានការសិក្សាតាមអនឡាញមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធិភាព អ្នកគួរតែចៀសវាងនូវការធ្វើតាមកត្តាទាំងបីដូចដែលរៀបរាប់ខាងលើនេះ ដើម្បីអាចឲ្យអ្នកទទួលបានភាពជោគជ័យក្នុងការសិក្សាតាមអនឡាញក្នុងបរិបទកូវីដ១៩នាពេលបច្ចុប្បន្ននេះ៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T