ក្រពះគេក្រពះយើង! ប្រជាជនតំបន់ក្រហម បានតវ៉ាសុំស្បៀងពីរដ្ឋ ដោយសរសេរពាក្យក្តុកក្តួល ទាំងនេះ លើក្រដាសឡាំង

//s9.kh1.co/7d/7df5942fabb0b448fc08d3235e88de4fa6dc24ae.jpg
សង្គម

 ៣០-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ប្រជាជនក្នុងតំបន់ក្រហមមួយនេះ បានចេញតវ៉ាសុំស្បៀងពីរដ្ឋ មិនតែប៉ុណ្ណោះ សរសេរពាក្យរំជួលចិត្តទាំងនេះលើក្រដាសឡាំងថែមទៀត

រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីវេលាម៉ោង៧យប់ នៅថ្ងៃទី​២៩ មេសា ២០២១នេះ ប្រជាជននៅក្នុងតំបន់ក្រហមមួយកន្លែង បានបង្កភាពភ្ញាក់ផ្អើល ដោយសារតែ ប្រជាជន ក្នុងភូមិបាន បានប្រមូលគ្នាម្នីម្នា មកចេញតវ៉ាសុំស្បៀងជំនួយ យ៉ាងច្រើនកុះករ ក្រោយរបាំងដែក ជាមួយអាជ្ញាធរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ទីតាំងកើតហេតុនេះ គឺនៅមុខវត្តស្ទឹងមានជ័យ នៅភូមិព្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលប្រជាជន ក្នុងភូមិនេះ បានសរសេររៀបរាប់ យ៉ាងក្តុកក្តួលលើ ក្រដាសឡាំង ព្យួរជាប់នឹងរនាំងដែក សមត្ថកិច្ច យ៉ាងដូច្នេះថា ៖ <បិទតាំងពីថ្ងៃទី ១០ មេសា ២០២១>  <ភូមិខ្ញុំដាច់បាយហើយ> <តាំងពីថ្ងៃទី១០ មេសា ២០២១>។

ទន្ទឹមនឹងនោះ អាជ្ញាធរបានសម្របសម្រួលប្រជាជនឲ្យត្រលប់ទៅផ្ទះវិញ ហើយធ្វើការចុះឈ្មោះជូនខាងអាជ្ញាធរ ដើម្បីធ្វើការផ្តល់ជំនួយ លុះមកដល់យប់ម៉ោង៨ ថ្ងៃដដែលនោះ ប្រជាជនទាំំងអស់ បានទទួលការឧបត្ថម្ភស្បៀងពីរដ្ឋបាលរាជធានីភ្នំពេញ ភ្លាមៗតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T