Man UTD លត់ Roma ទក់សាច់មែនតែ Scholes បែរជារិះគន់កីឡាកររូបនេះថាមិនបានជួយអ្វីដល់ក្រុមសោះ

//s9.kh1.co/fa/fa6fb20dfa2d0c635e7d5616fd8c43f8b4c943bb.jpg
កីទ្បា

 ៣០-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Scholes រិះគន់ខ្សែបម្រើ Fred ក្នុងការប្រកួតទល់នឹង Roma

អង់គ្លេស៖ កាលពីយប់ថ្ងៃទី៣០ខែមេសាកន្លងទៅនេះ ក្លិបបិសាចក្រហម Manchester United បានបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវអ៊ីតាលី Roma ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Europa League ជើងទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Man UTD
កីឡាករ Man UTD

លទ្ធផលនៃការប្រកួតគឺ Man UTD លត់ក្រុមភ្ញៀវ ៦ ទល់នឹង ២ ដែល៦គ្រាប់នេះរកបានដោយ Bruno Fernandes ២គ្រាប់, Edinson Cavani ២គ្រាប់, Paul Pogba ១គ្រាប់ និង Mason Greenwood ១គ្រាប់ទៀត ខណៈខាង Roma រកបានដោយ Pellegrini និង Dzeko ។

ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែបម្រើ Bruno Fernande
ខ្សែបម្រើ Bruno Fernande
ខ្សែបម្រើ Paul Pogba 
ខ្សែបម្រើ Paul Pogba 

ប៉ុន្តែអ្វីដែល Paul Scholes ដែលជាអតីតកីឡាកររបស់ Man UTD មិនពេញចិត្តខ្លាំងគឺការលេងរបស់ខ្សែបម្រើ Fred ដោយលោកបានចោទគេថា Fred មិនបានជួយអ្វីដល់ក្រុមទាល់តែសោះជាពិសេសគឺការការពាររបស់គេតែម្ដង។

ខ្សែបម្រើ Fred
ខ្សែបម្រើ Fred

នេះជាអ្វីដែល Fred គួរធ្វើ(គឺលេងការពារ) តួនាទីរបស់គេនៅក្នុងក្រុមគឺបញ្ឈប់ប្រភេទគ្រាប់បាល់ដែល Dzeko ស៊ុត។ ខ្ញុំគិតថាបើគិតពីខ្សែបម្រើទាំងអស់គឺ Fred រាងយ៉ាប់ជាងគេ ហើយសូម្បីនៅតំបន់ការពារក៏ Fred ធ្វើមិនបានល្អដែរ។ Fred អើយ សុំឈប់ទៅ។ គេពិតជាមិនបានជួយអ្វីទាល់តែសោះ។

លោក Paul Scholes 
លោក Paul Scholes
លោក Paul Scholes

គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទី២រវាង Manchester United និង Roma នឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា វេលាម៉ោង២រំលងអាធ្រាត្រ៕

កីឡាករ Man UTD 
កីឡាករ Man UTD 

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T