លេងនៅ PL មិនសូវកាក់កប! កីឡាករ Arsenal ម្នាក់បង្ហើបថាគេនឹងចាកចេញពីក្លិបនៅរដូវក្ដៅនេះ

//s9.kh1.co/9f/9ff71c4d73c690a40db5e7cd1f12cfe4bb888c92.jpg
កីទ្បា

 ២៩-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើរបស់ Arsenal ម្នាក់នឹងចាកចេញពីទឹកដី Emirates

អង់គ្លេស៖ ខ្សែបម្រើ Dani Ceballos នៃក្លិបអធិរាជស Real Madrid ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅ Arsenal បានបង្ហើបឲ្យដឹងថាគេនឹងមិនបន្តការស្នាក់នៅទឹកដី Emirates នៅរដូវកាលក្រោយនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Dani Ceballos កាលលេងនៅ Real Madrid
ខ្សែបម្រើ Dani Ceballos កាលលេងនៅ Real Madrid
ខ្សែបម្រើ Dani Ceballos
ខ្សែបម្រើ Dani Ceballos

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចំណាយពេលពីររដូវកាលលេងខ្ចីជើងនៅ Arsenal ប៉ុន្តែគេដឹងថាខ្លួនឯងមិនល្អគ្រប់គ្រាន់សម្រាប់ឲ្យលោកគ្រូបង្វឹក Mikel Arteta ទិញផ្ដាច់នោះឡើយទើបគេថាខ្លួនឯងនឹងធ្វើដំណើរត្រឡប់ទៅទឹកដី Madrid វិញនៅពេលឆាប់ៗខាងមុខ។

ខ្សែបម្រើ Dani Ceballos
ខ្សែបម្រើ Dani Ceballos

កីឡាករវ័យ២៤ឆ្នាំរូបនេះបានថ្លែងប្រាប់ Onda Cero ថា៖

ខ្ញុំបានរៀនសូត្រច្រើនណាស់ពីក្របខណ្ឌ Premier League ប៉ុន្តែខ្ញុំគិតថាលីគ La Liga វាស័ក្តិសមនឹងទម្រង់លេងរបស់ខ្ញុំជាង។

ខ្សែបម្រើ Dani Ceballos 
ខ្សែបម្រើ Dani Ceballos
ខ្សែបម្រើ Dani Ceballos

បើសិនក្នុងករណី Ceballos ពិតជាចាកចេញពី Real Madrid វិញមែននោះ Arsenal នឹងត្រូវស្វែងរកខ្សែបម្រើបន្ថែមនៅរដូវក្ដៅខាងមុខខណៈដែលក្នុងក្រុមក៏មានកីឡាករល្អៗដូចជា Joe Willock និង Ainsley Maitland-Niles ផងដែរ។

ខ្សែបម្រើ Dani Ceballos
ខ្សែបម្រើ Dani Ceballos

គួររម្លឹកផងដែរថា Dani Ceballos ខ្ចីជើងនៅ Arsenal តាំងពីឆ្នាំ២០១៩ ដោយបង្ហាញខ្លួនបាន៤៧ប្រកួត ៕

ខ្សែបម្រើ Dani Ceballos
ខ្សែបម្រើ Dani Ceballos

ប្រភពcaughtoffside

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T