លោកគ្រូ Arteta និយាយថាម៉េចខ្លះពេលដឹងថាម្ចាស់ក្រុមហ៊ុន Spotify ចង់ទិញយក Arsenal?

//s9.kh1.co/c4/c491882af9b8050fe7fd3d49dccc428464e181ea.jpg
កីទ្បា

 ២៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Arteta បង្ហើបពីយោបល់ផ្ទាល់ខ្លួនទាក់ទងនឹងរឿងលោក Ek ចង់ទិញយក Arsenal

អង់គ្លេស៖ លោកគ្រូបង្វឹក Mikel Arteta នៃក្លិបកាំភ្លើងធំ Arsenal បានឆ្លើយតបទៅនឹងព័ត៌មានដែល នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Spotify ប្រកាសចង់ទិញយកក្លិប Arsenal បន្តពីលោក Stan Kroenke

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Daniel Ek
លោក Daniel Ek
លោក Stan Kroenke
លោក Stan Kroenke

ចាប់តាំងពី លោក Ek បានបង្ហើបថាលោកជាអ្នកគាំទ្ររបស់ Arsenal តាំងពីកុមារភាព និងមានបំណងចង់ទិញយកក្លិបនេះ គឺអ្នកគាំទ្រជាច្រើនព្រមទាំងវីរបុរសក្លិបដូចជាលោក Theirry Henry, Patrick Evra និង Dennis Bergkamp គឺសុទ្ធតែគាំទ្រទាំងអស់ ប៉ុន្តែលោក Stan និង Josh Kroenke បានប្តេជ្ញាដាច់ខាតថាមិនលក់ឡើយ។

កីឡាករ Arsenal
កីឡាករ Arsenal
កីឡដ្ឋាន Emirates
កីឡដ្ឋាន Emirates

ដោយឡែក នៅពេលអ្នកកាសែតបានសួរលោកគ្រូ Arteta ទាក់ទងនឹងព័ត៌មាននេះ លោកគ្រូបានថ្លែងថា៖

ខ្ញុំមិនអាចគ្រប់គ្រងរឿងដែលកើតឡើងបានទេ អ្វីដែលខ្ញុំចង់លើកយកមកនិយាយគឺការពិតជាក់ស្ដែង។ ពួកយើងមានម្ចាស់ក្លិបដែលស្រឡាញ់ក្លិប និងចង់ឲ្យក្លិបក្លាយជាក្រុមមួយដ៏ជោគជ័យ ហើយពួកគេព្រមនឹងធ្វើគ្រប់យ៉ាងដើម្បីសម្រេចសមិទ្ធផលរបស់ក្លិប។

លោកគ្រូបង្វឹក Mikel Arteta 
លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta

គួររម្លឹកផងដែរថា រឿងរ៉ាវដែលធ្វើឲ្យអ្នកគាំទ្រខឹងសម្បារខ្លាំងដល់ថ្នាក់ទាមទារឲ្យលោក Stan Kroenke លក់ក្លិបនេះគឺមកពីArsenal បានប្រកាសចូលរួម European Super League ដែលបង្កើតឡើងដោយលោក Florentino Perez ប៉ុន្តែបានត្រឹម៤៨ម៉ោងគឺ ក្លិបបានប្រកាសដកខ្លួនវិញ ប៉ុន្តែយ៉ាងណាមិញ កំហឹងរបស់អ្នកគាំទ្រនៅតែមិនរសាយ៕

លោក Josh Kroenke
លោក Josh Kroenke

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T