អ្នកជំនាញសុខាភិបាល ព្រមានថា ប្រទេសសមាជិកអាស៊ានមួយនេះ អាចមានវាសនាដូចប្រទេសឥណ្ឌា ក្រោមហេតុផលនេះ​

//s9.kh1.co/3a/3aacdf935195062a72959fd998e7e11ff6b64b97.jpg
សង្គម

 ២៩-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកជំនាញសុខាភិបាល ព្រមានថា ប្រទេសសមាជិកអាស៊ានមួយនេះ អាចមានវាសនាដូចប្រទេសឥណ្ឌាក្រោមហេតុផលនេះ​

អន្តរជាតិ៖ អ្នកជំនាញសុខាភិបាលជាច្រើនបានព្រមានថា ប្រទេសហ្វីលីពីន អាចប្រឈមការកើនឡើងយ៉ាងគំហុកនៃការឆ្លងវីរុសកូវីដ១៩ ដូចនឹងប្រទេសឥណ្ឌាផងដែរ ខណៈដែលរបាយការណ៍នៃអ្នកជំងឺកូវីដ១៩ ដ៏ច្រើនលើសលប់បានប្រជ្រៀតចូលមន្ទីរពេទ្យតាមផ្នែកនានានៃទីក្រុងម៉ានីល ដែលចំនួននៃការឆ្លងវីរុសដ៏កំណាចនេះ កើនឡើងលើស ១លានករណីហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រូពេទ្យយកសំណាករកកូវីដ១៩
គ្រូពេទ្យយកសំណាករកកូវីដ១៩

លោកវេជ្ជបណ្ឌិត Rodrigo Ong អ្នកជំនាញស្រាវជ្រាវ OCTAឯករាជ្យ បានធ្វើការព្យាករណ៍ពីការរីករាលដាលនៃវីរុសកូវីដ១៩ ថា ប្រទេសហ្វីលីពីនឥឡូវនេះកំពុងស្ថិតនៅចំណុចឆ្លង ដែលមានករណីឆ្លង ប្រហែល ១០.០០០ ករណីក្នុងមួយថ្ងៃដែលប្រទេសឥណ្ឌាបានឈានដល់ ពេលអាជ្ញាធរឥណ្ឌានៅទីនោះបានធ្វើការសម្រេចចិត្តដកការរឹតត្បិតលើការប្រមូលផ្តុំគ្នាធំ ៗ ព្រោះពួកគេគិតថាវីរុសនេះត្រូវបានគ្រប់គ្រង។

លោកវេជ្ជបណ្ឌិត Ong បានមានប្រសាសន៍ថា ការរាតត្បាតនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន គឺស្ថិតនៅក្នុងស្ថានភាពកាន់តែផុយស្រួយនៅថ្ងៃអង្គារនេះ ដោយសារតែ ៨០ភាគរយនៃការប្រើប្រាស់គ្រែនៅក្នុងមន្ទីរពេទ្យនៅទូទៅប្រទេស គឺសុទ្ធតែអ្នកជំងឺកូវីដ១៩។

អ្នកជំងឺកូវីដ១៩ នៅហ្វីលីពីន
អ្នកជំងឺកូវីដ១៩ នៅហ្វីលីពីន

លោកបន្តថា៖ ពេលដែលយើងឈានដល់ចុងខែមេសានេះ លទ្ធភាពនៃការបន្ធូរបន្ថយនៃការដាក់រឹតបន្តឹង សភាពផុយស្រួយបែបនេះ អាចធ្វើឱ្យបាត់បង់សមត្ថភាពទប់ទល់លែងជាប់ទាំងស្រុង។

យោងតាមតួលេខក្រសួងសុខាភិបាលរបស់ហ្វីលីពីន បានបង្ហាញថា ករណីនៃការឆ្លងថ្មីនៅថ្ងៃអង្គារនេះ មានចំនួន ៧,២០៤​ករណី ដែលថយចុះពីករណីប្រចាំថ្ងៃប្រមាណ ១៥,៣១០ ករណី នៅថ្ងៃទី២ ខែមេសា។

ប៉ុន្តែយ៉ាងណា អង្គការស្រាវជា្រវ OCTA បាននឹងកំពុងអំពាវនាវឱ្យមានការបិទប្រទេស(Lockdown) ដូចជាការរឹតបន្តឹងឡើងវិញ ដើម្បីឱ្យចំនួននៃការឆ្លងថ្មីថយចុះ និង បន្ថយសម្ពាធទៅលើក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលជាដើម។

លោកបណ្ឌិត Anthony Leachon អតីតទីប្រឹក្សាក្រុមការងារ Covid-19 របស់រដ្ឋាភិបាល ដែលត្រូវបានបណ្តេញចេញដោយសារការរិះគន់យ៉ាងបើកចំហរចំពោះការរាតត្បាតយ៉ាងគំហុកនៃវីរុសនៅក្នុងទីក្រុងម៉ានីល បានប្រាប់សារព័ត៍មាន This week in Asia ថាការរឹតត្បិតប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងថ្មីទេ ហើយការចាក់វ៉ាក់សាំងគឺជាទប់ស្កាត់បានយ៉ាងពិតប្រាកដ។

លោកបានបន្ថែមថា៖ ថ្វីបើយើងធ្វើការបិទប្រទេស(Lockdown) យ៉ាងតឹងរឹងក៏ដោយ ក៏វិបត្តិអាចរឹតតែអាក្រក់ខ្លាំងទៅ ៗ ជាមួយនឹងវីរុសបំប្លែងថ្មី ដែលបានកើតមានឡើងនៅក្នុងប្រទេស អង់គ្លេស អាហ្វ្រិកខាងត្បូង ប្រេស៊ីល ឥណ្ឌា និង កន្លែងផ្សេងជាដើម។

ប្រធានាធិបតីរ៉ូឌ្រីហ្គោឌូទើតេ និយាយថារដ្ឋាភិបាលរបស់លោកបានទិញវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ថ្នាំបង្ការប្រជាជនចំនួន ៧០ លាននាក់ដែលគិតថាជាចំនួនដែលត្រូវការដើម្បីការពារភាពស៊ាំរបស់ប្រជាជន ប៉ុន្តែភាគច្រើននៃថ្នាំទាំងនេះនឹងមកដល់ក្នុងប្រទេសហ្វីលីពីន នៅចុងឆ្នាំនេះ។ នេះបើយោងតាមលោកា Anthony  Leachon ៕

ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ
អាស៊ាន
អាស៊ាន
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T