កីឡាករ Chelsea រូបនេះខឹងនឹងខ្លួនឯងណាស់ដែលស៊ុតមិនចូលទីម្ដងហើយម្ដងទៀត

//s9.kh1.co/dc/dc756cec3da68eaff214a9ad8cbd2305589808bd.jpg
កីទ្បា

 ២៨-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Tuchel និយាយពីរឿង Werner ខកខានឱកាសស៊ុតបញ្ចូលទី

អង់គ្លេស៖ កាលពីថ្ងៃទី២៨ កន្លងទៅនេះ ក្លិបអធិរាជស Real Madrid បានបើកទ្វារកីឡដ្ឋានស្វាគមន៍ក្រុមភ្ញៀវ តោខៀវ Chelsea មកពីអង់គ្លេស ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខណ្ឌ Champions League ដោយលទ្ធផលនៃការប្រកួតគឺ Chelsea លេងបានស្មើ ១ ទល់នឹង ១ ជាមួយ Real Madrid ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Real Madrid និង Chelsea
ការប្រកួតរវាង Real Madrid និង Chelsea

ខ្សែបម្រើ Christian Pulisic រកបាន១គ្រាប់នៅនាទីទី១៤ ប៉ុន្តែខ្សែប្រយុទ្ធ Karim Benzema ក៏រកបាន១គ្រាប់តាមស្មើវិញនៅនាទីទី២៩ និងរក្សាលទ្ធផលនោះរហូតចប់ការប្រកួត។

ខ្សែបម្រើ Christian Pulisic
ខ្សែបម្រើ Christian Pulisic
ខ្សែប្រយុទ្ធ Karim Benzema ស៊ុតបញ្ចូលទី
ខ្សែប្រយុទ្ធ Karim Benzema ស៊ុតបញ្ចូលទី

ប៉ុន្តែយ៉ាងណាមិញ អ្វីដែលគេកត់សម្គាល់នោះគឺ ខ្សែប្រយុទ្ធ Timo Werner បានខកខានឱកាសស៊ុតបញ្ចូលទីម្ដងទៀតហើយគឺនៅនាទីទី៤១ កីឡាករសញ្ជាតិបអាល្លឺម៉ង់រូបនេះបានបណ្ដើរបាល់ទៅកាន់ប្រអប់គ្រោះថ្នាក់របស់ Real Madrid តែម្នាក់ឯងខណៈខ្សែការពារ Raphael Varane ព្យាយាមរត់មករារាំងតែ Werner សម្រេចចិត្តស៊ុតមួយជើងស្តាំពីចម្ងាយតែបាល់នោះមិនចូលទីនោះឡើយដែលធ្វើឲ្យបង្កក្ដីខកចិត្តដល់អ្នកគាំទ្រជាខ្លាំង។

ខ្សែប្រយុទ្ធ Timo Werner 
ខ្សែប្រយុទ្ធ Timo Werner 
ខ្សែប្រយុទ្ធ Timo Werner 
ខ្សែប្រយុទ្ធ Timo Werner 

ឃើញដូច្នេះ លោកគ្រូបង្វឹក Thomas Tuchel បានបង្ហើបថា នេះមិនមែនជាលើកទី១ទេដែល Werner ខកខានឱកាសមាសឱកាសប្រាក់បែបនេះ និងថា Werner ប្រហែលកំពុងខឹងនឹងខ្លួនឯងដែលស៊ុតមិនចូលទី។

ខ្សែប្រយុទ្ធ Timo Werner 
ខ្សែប្រយុទ្ធ Timo Werner 

លោកគ្រូបានថ្លែងថា៖

គេ(Timo Werner) បានខកខានឱកាសស៊ុតទល់នឹង West Ham ម្ដងហើយ ឥលូវនេះគេខកខានម្ដងទៀត ហើយនោះវាពិតជាមើលទៅមិនល្អនោះឡើយ។ ប៉ុន្តែអ្នកមិនគួរយំស្រែកឬសោកស្តាយរាល់ពេលនោះឡើយ។ ខ្ញុំគិតថាកីឡាគឺមានលក្ខណៈពិសេសមួយគឺគេខ្វល់តែអ្នកបានធ្វើអីនៅថ្ងៃនេះតែថ្ងៃស្អែក គេនឹងភ្លេចអ្វីដែលអ្នកបានធ្វើ។ គេប្រហែលជាខកចិត្តនិងខឹងខ្លួនឯងណាស់ដែលខកខានឱកាសស៊ុតបញ្ចូលទីបែបនេះ ប៉ុន្តែនៅថ្ងៃស្អែក គេត្រូវតែងើយមុខឡើង។ គេជាកីឡាករលំដាប់កំពូល គេបានប្រឹងប្រែងណាស់។ ខ្ញុំគិតថាគ្រប់គ្នានឹងរៀនទទួលយកស្ថានការណ៍បែបនេះបាន ការដែលមាននាមដែលខ្សែប្រយុទ្ធគឺបើសិនអ្នកស៊ុតបញ្ចូលទីបាននៅការប្រកួតបន្ទាប់ នោះនឹងគ្មានអ្នករិះគន់អ្នកទៀតឡើយ។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

Timo Werner ទើបតែស៊ុតបញ្ចូលទីបាន១គ្រាប់គត់ក្នុងការបង្ហាញខ្លួន១៣ប្រកួតចុងក្រោយមកនេះដែលធ្វើឲ្យតំណែងជាខ្សែប្រយុទ្ធរបស់គេកំពុងក្ដៅ ព្រោះ Tammy Abraham និង Olivier Giroud ក៏អាចបំពេញតួនាទីនេះបានដែរ៕

ខ្សែប្រយុទ្ធ Timo Werner 
ខ្សែប្រយុទ្ធ Timo Werner 

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T