ហេតុផលចឹងសោះ បានជា រ៉េត សារីតា មានសមត្ថភាពដើរម៉ូត និងឆ្លើយសំណួរ ល្អយ៉ាងនេះ

//s9.kh1.co/2a/2a2ba70d7e693e6ec35fc6bbf4c2a8b5ca5d0c63.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្រាយចម្ងល់អស់រលីង ដោយសារតែបែបនេះសោះ ទើបធ្វើឲ្យ កញ្ញា រ៉េត សារីតា មានលទ្ធភាពដើរម៉ូត និងការឆ្លើយសំណួរល្អ ថ្នាក់នេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេល បវរកញ្ញាតំណាងខ្មែរ កញ្ញា រ៉េត សារីតា បានលាតត្រដាងពី សមត្ថភាពរបស់ខ្លួន ដែលត្រូវបាន មហាជនផ្ទុះ ការសរសើរ ថារូបនាង ពិតជា សាកសមខ្លាំងណាស់ ក្នុងការ ក្លាយជាតំណាងកម្ពុជា ទៅប្រកួតនៅ ក្រៅប្រទេសបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាក្តី មហាជន មិនតិចទេ ចាប់ផ្តើមចាប់អារម្មណ៍ និងបង្ហាញអារម្មណ៍ មិនគួរឲ្យជឿ ថាសមត្ថភាពរបស់កញ្ញា ល្អដល់ថ្នាក់នេះ ម្យ៉ាងទៀត មិនត្រឹមតែ ជនជាតិខ្មែរប៉ុណ្ណោះទេ ដែលសរសើររូបនាងមិនផុតពីមាត់ សូម្បីតែគណៈកម្មការរៀបចំ បវរកញ្ញានៃប្រទេសថៃ ក៏សរសើរ កញ្ញាដែរ។

គួរបញ្ជាក់ថា មូលហេតុដែល ធ្វើឲ្យកញ្ញា មានលទ្ធភាព ដើរដោយទំនុកចិត្ត ល្អបែបនេះ នៅមិនទាន់អស់ទេ រូបនាងនៅ មានសមត្ថភាពឆ្លើយសំណួរ នឹកស្មានមិនដល់របស់ គណៈកម្មការក្នុង ការសម្ភាសនានា បានយ៉ាងរហ័ស និងពោរពេញដោយ អត្ថន័យដូច្នេះ គឺ ដោយសារតែ រូបនាង ធ្លាប់ទទួលបាន ការបណ្តុះបណ្តាល ការឆ្លើយសំណួរ និងដើរ Catwalk របៀបរបបការនិយាយស្តី និងការហ្វឹកហាត់មួយចំនួនទៀត ដែលរាល់បវរកញ្ញាទាំងអស់ ត្រូវតែចេះ ពីគ្រូបង្វឹកជនជាតិហ្វីលីពីន Shandy Montecarlo Lim ក្នុងរយៈពេល២ឆ្នាំ មុននឹងរូបនាង សម្រេចចិត្តដាក់ពាក្យប្រឡង ក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ២០២០ មកម្លេះ។ គួរបន្ថែមថា ប្រទេសភីលីពីន ជាប្រទេសមួយ ដែល ជោគជ័យនិងមានភាពល្បីល្បាញខ្លាំងក្នុងវិស័យបវកញ្ញា​ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រ៉េត សារីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T