គេល្អណាស់! Arsenal ត្រៀមផ្ដល់កុងត្រាថ្មីចងជើងតារាឆ្នើមរូបនេះ

//s9.kh1.co/96/9613aa292a85772efe2276d7f0fbb4b4d2e2a628.jpeg
កីទ្បា

 ២៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Arsenal នឹងផ្ដល់កុងត្រាថ្មីដល់ខ្សែបម្រើម្នាក់របស់ខ្លួន

អង់គ្លេស៖ យោងតាមការរាយការណ៍ ក្លិបកាំភ្លើងធំ Arsenal បានចាប់ផ្ដើមបើកការចរចាបន្តកុងត្រាថ្មីដល់ខ្សែបម្រើ Emile Smith Rowe ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe

កីឡាករវ័យត្រឹមតែ២០ឆ្នាំរូបនេះបានក្លាយជាកូនសោរសំខាន់របស់លោកគ្រូបង្វឹក Mikel Arteta ដោយបានបង្ហាញខ្លួន១៦ប្រកួតក្រោយក្លិបបានកោះហៅគេមកពីខ្ចីជើងនៅក្លិប Huddersfield Town ។

ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe

Emile Smith Rowe និង ខ្សែបម្រើ Bukayo Saka បានចាប់ដៃគូគ្នាលេងលើទីលានយ៉ាងស៊ីចង្វាក់គ្នារហូតទទួលបានការសរសើរពីលោកគ្រូ Arteta ហើយដោយសារ Rowe បានជះឥទ្ធិពលយ៉ាងល្អមកលើក្រុមទើប Arsenal បានស្នើកុងត្រាថ្មីរយៈពេលវែងមួយ។

ខ្សែបម្រើ Emile Smith Rowe និង Bukayo Saka
ខ្សែបម្រើ Emile Smith Rowe និង Bukayo Saka

គួររម្លឹកផងដែរថា Smith Rowe បង្ហាញខ្លួននៅក្រុមឈុតធំរបស់ Arsenal លើកដំបូងបង្អស់ក្នុងថ្ងៃ Boxing Day គឺទី២៦ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលក្លិបបានខ្ចីជើងខ្សែបម្រើ Martin Odegaard មកផងដែរ។

ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe

ខ្សែបម្រើ Emile Smith Rowe ចូលលេងឲ្យ Arsenal តាំងពីឆ្នាំ២០១០ ហើយនៅឆ្នាំ២០១៩ ក្លិបបានដាក់គេឲ្យក្លិប RB Leipzig ខ្ចីជើងមុននឹងបន្តទៅ Huddersfield Town នៅឆ្នាំបន្ទាប់៕

ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T