ផ្លូវការ! កីឡាករ Man UTD រូបនេះបានព្រមព្រៀងបន្តកុងត្រាថ្មីជាមួយក្លិបហើយ

//s9.kh1.co/7f/7f94a6b07e155b79c841891fe601d6aa5504d8f7.jpg
កីទ្បា

 ២៧-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែការពារ Eric Bailly បានបន្តកុងត្រារហូតដល់ឆ្នាំ២០២៤ឋ

អង់គ្លេស៖ ខ្សែការពារ Eric Bailly បានបន្តកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម Manchester United ជាផ្លូវការហើយ ដោយកគេនឹងស្នាក់នៅទឹកដី Old Trafford រហូតដល់ឆ្នាំ២០២៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Eric Bailly
ខ្សែការពារ Eric Bailly

ថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើនថា កីឡាកររូបនេះមិនបន្តកុងត្រាថ្មីឡើយដោយសារខឹងលោកគ្រូបង្វឹក Ole Gunnar Solskjaer មិនសូវដាក់ឲ្យចូលលេង ប៉ុន្តែពេលនេះរូបគេមានជំនឿជាក់ព្រោះក្លិបបានប្រាប់គេថាគេនៅមានតំណែងអាចចូលលេងជម្រើស១១នាក់ដំបូងបាន។

ខ្សែការពារ Eric Bailly និងលោកគ្រូបង្វឹក Ole Gunnar Solskjaer
ខ្សែការពារ Eric Bailly និងលោកគ្រូបង្វឹក Ole Gunnar Solskjaer

កុងត្រារបស់ Bailly នឹងអស់សុពុលភាពនៅចុងបញ្ចប់រដូវកាលនេះហើយ ខណៈដែលភ្នាក់ងាររបស់គេបានទទួលសំណើពីក្លិបផ្សេងៗជាច្រើន។ យ៉ាងណាមិញ បន្ទាប់ពីឆ្លងកាត់ការពិភាក្សាជាមួយលោកគ្រូបង្វឹក Ole Gunnar Solskjaer កីឡាករវ័យ២៧ឆ្នាំរូបនេះក៏ចាប់ផ្ដើមបង្វែរការសម្រេចចិត្តនិងព្រមព្រៀងស្នាក់នៅបន្តទៀត។

ខ្សែការពារ Eric Bailly 
ខ្សែការពារ Eric Bailly 

ឆ្លៀតក្នុងឱកាសនេះ Bailly បានថ្លែងប្រាប់គេហទំព័ររបស់ក្លិប Manchester United ថា៖

ខ្ញុំពិតជាសប្បាយចិត្តណាស់ ការសម្រេចចិត្តនេះជាអ្វីដែលខ្ញុំមិនបាច់គិតច្រើននោះឡើយ។ ខ្ញុំស្រឡាញ់ក្លិបនេះនិងចង់លេងឲ្យ Manchester United បន្តទៀត។ ខ្ញុំនិងគ្រួសារខ្ញុំពិតជាសប្បាយចិត្ត គ្រប់យ៉ាងមើលទៅល្អរៀបរយ។ ឥលូវនេះរបួសរបស់ខ្ញុំបានជាសះស្បើយហើយ ខ្ញុំមានអារម្មណ៍ល្អ ហើយការបន្តកុងត្រាថ្មីនេះប្រៀបដូចការប្រកួតប្រជែងថ្មីមួយសម្រាប់ខ្ញុំ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំសង្ឃឹមថាពួកយើងនឹងអាចលើកពាន Europa League នៅរដូវកាលនេះ ដែលវាពិតជាសំខាន់ណាស់សម្រាប់ពួកយើងនិងសម្រាប់អ្នកគាំទ្រ។ ពួកយើងក៏ចង់លេងឲ្យបានល្អនៅ Premier League ដែរ។ នៅរដូវកាលក្រោយ ខ្ញុំសង្ឃឹមថាពួកយើងនឹងបានចូលលេងនៅ Champions League ព្រមទាំងឈ្នះពាន Premier League ផងដែរ។ ខ្ញុំជឿជាក់លើមិត្តរួមក្រុមរបស់ខ្ញុំ ពួកយើងជាក្រុមល្អមួយ ក្រុមមួយនេះចង់លេងឲ្យកាន់តែល្អជាងមុន ដែលនោះជារឿងសំខាន់សម្រាប់ក្រុមនារដូវកាលក្រោយ។

ខ្សែការពារ Eric Bailly
ខ្សែការពារ Eric Bailly ចុះកុងត្រាថ្មី
ខ្សែការពារ Eric Bailly ចុះកុងត្រាថ្មី

Eric Bailly ផ្ទេរពី Villarreal មកកាន់ទឹកដី Old Trafford នៅរដូវក្ដៅឆ្នាំ២០១៦ និងបង្ហាញខ្លួនសរុប១៥ប្រកួតនៅរដូវកាលនេះ ក៏ដោយសារតែគេបានរងរបួស និងបានឆ្លងជំងឺកូវីដ១៩ផង ប៉ុន្តែបើគិតជារួមគឺគេលេងឲ្យក្លិបបិសាចក្រហមបាន១០០ប្រកួតហើយ៕

ខ្សែការពារ Eric Bailly
ខ្សែការពារ Eric Bailly

ប្រភពdailymail

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T