ទឹកចិត្ត​ល្អណាស់! ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ផ្តល់ជំនួយជាសាច់ជ្រូក និងពងទា ក្នុងបរិមាណនេះ រហូតស្ថានភាពកូវីដធូរស្បើយ

//s9.kh1.co/7b/7b7449856b4824efb7f2f4367ec9aac453268d28.jpg
សង្គម

 ២៦-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ ឯកឧត្តម ម៉ុង ឫទ្ធី សម្រេចផ្តល់ជំនួយជា សាច់ជ្រូក និងពងទា ក្នុងចំនួនយ៉ាងច្រើន ទុកចម្អិនឲ្យ កងកម្លាំង និងអ្នកជំងឺឆ្លងកូវីដ

ខេត្តព្រះសីហនុ ៖ ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រកាសផ្តល់ជំនួយ ជា សាច់ជ្រូក និងពងទា ក្នុងបរិមាណយ៉ាងច្រើននេះ ទៅកាន់ក្រុមចុងភៅខេត្ត ដើម្បីចាត់ចែង ចម្អិនជូនបងប្អូន កងកម្លាំង និងប្រជាពលរដ្ឋឆ្លងកូវីដ ក្នុងមូលដ្ឋានខេត្ត ដើម្បីចូលរួមក្នុង ការកាត់បន្ថយភាពលំបាក ផ្នែកអាហារ របស់រដ្ឋបាលខេត្តព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ សម្រាប់ជំហានទី១នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសម្រេចចិត្តជួ៧ ៥លើកសិន ដែលត្រូវជា ជ្រូក១៥ក្បាល ស្មើនឹង ១៥០០គីឡូក្រាម និងពងទា ៥០០០គ្រាប់ លើសពីនេះ ឯកឧត្តមបណ្ឌិត បញ្ជាក់យ៉ាងច្បាស់ថា នឹងបន្តជំនួយនេះតទៀត ក្នុងករណីស្ថានភាពមិនធូរស្រាល៕

គួរបញ្ជាក់ថា នេះបើយោងតាម ការប្រកាសលើ ទំព័រហ្វេសប៊ុកដោយផ្ទាល់ របស់  ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបាន បញ្ជាក់យ៉ាងដូច្នេះ ៖

ដេីម្បី​ជួយរំលែក​ការលំបាក​ផ្នែក​ម្ហូបអាហារ​ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ថ្ងៃ​នេះ​ខ្ញុំ​បាន​សម្រេច​ចាប់ផ្តេីម​ជួយជ្រូក០៣ក្បាលស្មើនឹង ៣៣៦គីឡូក្រាម និងពងទាចំនួន១,០០០គ្រាប់ សម្រាប់​ផ្គត់ផ្គង់​ឲ្យក្រុម​ចុងភៅ​ចំអិនជូន​កងកម្លាំង​ប្រមាណជា​៤០០នាក់​ រួមជាមួយនិង​អ្នក​ជំងឺប្រមាណជា​១០០០នាក់​។ បេីតាមការ​ឲ្យដឹង​ពី​តំណាង​សាលាខេត្ត​ព្រះសីហនុ​ថា​ សម្រាប់​មួយថ្ងៃៗ​មាន​តម្រូវការ​សាច់ជ្រូកជា​មធ្យម​៣០០​គីឡូក្រាម​ និងពងទា​ចំនួន​១០០០គ្រាប់​ យកមួយថ្ងៃខាន​មួយថ្ងៃ​ ជំហានទី​១ខ្ញុំ​សម្រេច​ចិត្ត​ជួយ៥លេីកសិន​ គឺជ្រូក១៥ក្បាល​ប្រមាណជា​១៥០០​គីឡូក្រាម​ និង​ពងទា​៥០០០គ្រាប់​ បេី​សភាពការណ៍​ជំងឺឆ្លង​កូវីដ-​១៩នេះ​មិនបាន​ធូរស្បើយ​ទេ​ នោះខ្ញុំ​និងបន្តជួយ​បន្ថែមទៀត​ ខ្ញុំ​សូម​អរគុណ​ច្រើន​ខ្លាំង​ណាស់​ចំពោះ​ឯកឧត្តម គួច​ ចំរេីន ​អភិបាល​គណៈអភិបាល​ខេត្ត​ព្រះសីហនុ​ ​ដែលបានយល់ព្រម​ទទួល​យក​អំណោយនេះ​ ។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T