ខេត្តព្រះសីហនុ ៖ ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រកាសផ្តល់ជំនួយ ជា សាច់ជ្រូក និងពងទា ក្នុងបរិមាណយ៉ាងច្រើននេះ ទៅកាន់ក្រុមចុងភៅខេត្ត ដើម្បីចាត់ចែង ចម្អិនជូនបងប្អូន កងកម្លាំង និងប្រជាពលរដ្ឋឆ្លងកូវីដ ក្នុងមូលដ្ឋានខេត្ត ដើម្បីចូលរួមក្នុង ការកាត់បន្ថយភាពលំបាក ផ្នែកអាហារ របស់រដ្ឋបាលខេត្តព្រះសីហនុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ សម្រាប់ជំហានទី១នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសម្រេចចិត្តជួ៧ ៥លើកសិន ដែលត្រូវជា ជ្រូក១៥ក្បាល ស្មើនឹង ១៥០០គីឡូក្រាម និងពងទា ៥០០០គ្រាប់ លើសពីនេះ ឯកឧត្តមបណ្ឌិត បញ្ជាក់យ៉ាងច្បាស់ថា នឹងបន្តជំនួយនេះតទៀត ក្នុងករណីស្ថានភាពមិនធូរស្រាល៕
គួរបញ្ជាក់ថា នេះបើយោងតាម ការប្រកាសលើ ទំព័រហ្វេសប៊ុកដោយផ្ទាល់ របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបាន បញ្ជាក់យ៉ាងដូច្នេះ ៖
ដេីម្បីជួយរំលែកការលំបាកផ្នែកម្ហូបអាហារ របស់រដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃនេះខ្ញុំបានសម្រេចចាប់ផ្តេីមជួយជ្រូក០៣ក្បាលស្មើនឹង ៣៣៦គីឡូក្រាម និងពងទាចំនួន១,០០០គ្រាប់ សម្រាប់ផ្គត់ផ្គង់ឲ្យក្រុមចុងភៅចំអិនជូនកងកម្លាំងប្រមាណជា៤០០នាក់ រួមជាមួយនិងអ្នកជំងឺប្រមាណជា១០០០នាក់។ បេីតាមការឲ្យដឹងពីតំណាងសាលាខេត្តព្រះសីហនុថា សម្រាប់មួយថ្ងៃៗមានតម្រូវការសាច់ជ្រូកជាមធ្យម៣០០គីឡូក្រាម និងពងទាចំនួន១០០០គ្រាប់ យកមួយថ្ងៃខានមួយថ្ងៃ ជំហានទី១ខ្ញុំសម្រេចចិត្តជួយ៥លេីកសិន គឺជ្រូក១៥ក្បាលប្រមាណជា១៥០០គីឡូក្រាម និងពងទា៥០០០គ្រាប់ បេីសភាពការណ៍ជំងឺឆ្លងកូវីដ-១៩នេះមិនបានធូរស្បើយទេ នោះខ្ញុំនិងបន្តជួយបន្ថែមទៀត ខ្ញុំសូមអរគុណច្រើនខ្លាំងណាស់ចំពោះឯកឧត្តម គួច ចំរេីន អភិបាលគណៈអភិបាលខេត្តព្រះសីហនុ ដែលបានយល់ព្រមទទួលយកអំណោយនេះ ។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






