មូលហេតុចម្បង នៅពីក្រោយខ្នង ការឆ្លងកូវីដនៅឥណ្ឌា ឈានដល់បំបែកកំំណត់ត្រា ក្នុងលោក

//s9.kh1.co/0d/0dc2e2a5f5f860bcceaf40b96bb41fd2be6d4090.jpg
សង្គម

 ២៥-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មួយរយៈពេលចុងក្រោយនេះ ប្រទេសឥណ្ឌា បានជួបប្រទះរលកឆ្លងកូវីដ១៩ សាជាថ្មី ដែលម្តងនេះ ឈានដល់បំបែកកំណត់ត្រាផងដែរ

ឥណ្ឌា ៖ ប្រាកដណាស់ ស្ថានភាពការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងប្រទេស រដ្ឋាភិបាលខ្លួន ហាក់បីដូចជា មានការគ្រប់គ្រងប្រសើរមួយ តែងាកមកមើល មួយរយៈពេលជាង ១ខែចុងក្រោយនេះវិញ គេសម្គាល់ឃើញថា ប្រទេសឥណ្ឌា មានរលកឆ្លងកូវីដ១៩ យ៉ាងធំ ដែលពិបាកគ្រប់គ្រង មិនតែប៉ុណ្ណោះ ឥណ្ឌាបាន បំបែកកំណត់ត្រា រកឃើញ អ្នកឆ្លងនិងស្លាប់ក្នុងមួយថ្ងៃ ច្រើនជាងបំផុតក្នុង ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹង ការឆ្លងយ៉ាងគំហុកនេះហើយ ជាហេតុរុញច្រាន ឲ្យប្រទេសប្រជាជនច្រើនជាងគេ ក្នុងលោក លំដាប់ទី២នេះ បានជួបបញ្ហាជាច្រើ​ន ទាំងថ្នាំសង្កូវ គ្រែអ្នកជំងឺ និងអុកស៊ីសែន ជំនួយដង្ហើមថែមទៀត លើសពីនេះទៅទៀត ព្រោះមើលឃើញ ការឆ្លងបែបនេះ ទើបធ្វើឲ្យប្រទេស ហុងកុង សិង្ហបុរី អង់គ្លេស នូវេហ្សេណង់ ប្រកាសបិទព្រំដែនអាកាសជាមួយឥណ្ឌា ខណៈអាមេរិក អំពាវនាវឲ្យ កុំឲ្យប្រជាជនខ្លួនទៅលេងនៅប្រទេសនេះថែមទៀត បើទោះបីជា ចាក់វ៉ាក់សាំងហើយក្តី។

គួរបញ្ជាក់ផងដែរថា មូលហេតុចម្បងនោះគឺ 

១. ផែនការសុវត្ថិភាព ធូររលង់របស់ឥណ្ឌា ដោយអនុញ្ញាតឲ្យប្រជាជនយ៉ាងច្រើន ណែនណាន់តាន់តាប់ រាប់លាននាក់ មកចូលរួមក្នុងពិធីសាសនាហិណ្ឌូមួយ នៅទន្លេគង្គា កាលពីថ្ងៃទី ១២ មេសា ២០២១ ថ្មីៗនេះ

២. មេរោគបំប្លែងខ្លួន ដែលមានចំនួនយ៉ាងហោចណាស់ ៦ដែរ ក្នុងឥណ្ឌា  ៕

​ដេីម្បីទទួលបានព័ត៌មានរហ័សពីខ្មែរឡូត ៖https://t.me/khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T